មនុស្ស​ម្នាក់​ស្លាប់ និង ​២​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នៅ​មូលដ្ឋាន​យោធា​ថៃ​

2022/09/14 07:42:37 pm        894

​ថៃ៖ នគរបាល​ប្រទេស​ថៃ​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្លាប់​មនុស្សម្នាក់ និង​បណ្តាល​ឲ្យ​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ នៅ​មូលដ្ឋាន​យោធា​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ពុធ​នេះ​។

​អ្នកនាំពាក្យ​រង​នគរបាល​ជាតិ​លោក Kissana Phathanacharoen បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ បន្ទាប់ពី​ឧប្បត្តិហេតុ​នៅ​នាយកដ្ឋាន​ទីបញ្ជាការ​ហ្វឹកហ្វឺន​កងទ័ព ជា​ផ្នែក​នៃ​អគារ​យោធា​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​រាជធានី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ជនសង្ស័យ​ជា​ទាហាន ទោះបីជា​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។​ ​អ្នកនាំពាក្យ​និយាយ​បន្ថែម​ថា ​ការបាញ់ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស ២​នាក់ ដែល​បន្ទាប់មក​នគរ​បាល​ក្នុង​តំបន់​បាន​គ្រប់គ្រង​ស្ថានការណ៍ និង​បាន​និយាយ​ថា ​យើង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​។ កាលពី​ឆ្នាំ២០២០ ទាហាន​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ២៩​នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​បាន​រង​របួស មុន​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​កង​កុម្ម៉ង់ដូ​ នៅ​ក្នុង​ឧប្បត្តិហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ប្រទេស​ថៃ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm