រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមផ្តល់សន្ទរកថា ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ាន

2022/09/14 08:42:05 pm        601

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ​ក្រោមប្រធានបទ "ផ្លូវរបស់អាស៊ាន​ឆ្ពោះ​ទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ ​បរិយាបន្ន​ និងនិរន្តរភាព" ដែលរៀបចំឡើង​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF)។

ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ​ខែកញ្ញានេះ បានឲ្យដឹងថា គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ ​គឺនាំយកអ្នកវិនិយោគ​ និង​ប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ​ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន ​ក្នុងការជំរុញសេដ្ឋកិច្ច ​និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី ​បាន​គូសបញ្ជាក់​អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការទាញយកកាលានុវត្តភាព ​និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និង​សេដ្ឋកិច្ចឌីជីថល ​ដែលសកម្មភាពរបស់រដ្ឋាភិបាល រួមមាន​ដូចជា ការបង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោល​នយោបាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ​២០២២-២០៣៥, ​ការបង្កើតបញ្ជរតែមួយជាតិ និងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោល​នយោបាយសេដ្ឋកិច្ច​និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងថា​ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបាន​បង្កើត​នូវគំនិត​ផ្ដួចផ្ដើម​មួយចំនួន​ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ​ដូចជា ការ​សិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោង​ពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយ​បញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព​ និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ​ Ecosystems សម្រាប់​អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តី ​បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយថាមវន្ដ ​បរិយាបន្ន និងនិរន្ដរភាព គឺជាវេទិកាយ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ផ្ដល់​នូវទស្សនទានល្អៗ​ពាក់ព័ន្ធ​នឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់​អាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm