ប្រជាពុទ្ធបរិស័ទ គោរពថ្លែងអំណរគុណរដ្ឋាភិបាល អនុញ្ញាតឱ្យមានការជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌ

2022/09/14 08:51:29 pm        583

ភ្នំពេញ៖ ប្រជាពុទ្ធបរិស័ទ លោកតា លោកយាយ ក្មេង ចាស់ ប្រុស ស្រី តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ជាពិសស​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​បានអនុញ្ញាតឲ្យ​មានការ​មកជួបជុំគ្នាធ្វើបុណ្យទានតាមវត្តអារាម ​នាឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ។

ទន្ទឹមនឹងនោះព្រះបដិកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និងជា​ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ មានព្រះថេរដីកាថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានន័យជារួមថា ជាការទ្រទ្រង់នូវព្រះពុទ្ធសាសនា ​ជាពិសេសនោះគឺការទ្រទ្រង់ព្រះសង្ឃ ​អនុគ្រោះ​ដល់​ព្រះសង្ឃ ​ដែល​លោកគង់ចាំព្រះវស្សាណាហើយ លោកបាន​ទទួល​នូវចង្ហាន់​បិណ្ឌបាត​ពី​ញាតិញោម។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ​ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និង​ការពុល ចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ ដោយធ្វើការក្រើនរំលឹក និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​សាធារណជន​ ស្ថាប័នពាក់ព័ន្ធ ​អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ​សេវាឯកជន ​និងជនបរទេស ​ដែលកំពុងរស់​នៅក្នុងប្រទេសកម្ពុជា​ទាំងអស់ ​សូម​ចូលរួម​អនុវត្ត​នូវវិធានការចាំបាច់នានា ​ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ​ពីការចម្លងជំងឺផ្សេងៗ រួម​ទាំង​ការការពារការចម្លងវីរុសកូវីដ-១៩​ និងការ​ពុល​ចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ​ខែកញ្ញា ឆ្នាំ២០២២ និងបន្តការពារ​ខ្លួន​ជាបន្តទៀត នៅក្រោយពេលពី​ចប់ពិធីបុណ្យ​ប្រពៃណី​ជាតិនេះផងដែរ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm