ម្ចាស់​ក្លិប​ថ្មី Chelsea ពន្យល់​មូលហេតុ​បញ្ចប់​តំណែង​លោក Tuchel

2022/09/14 09:38:03 pm        220

​បាល់ទាត់៖ ​ម្ចាស់​ក្លិប​ថ្មី​របស់​តោ​ខៀវ Chelsea លោក Todd Boehly បាន​ពន្យល់​ជា​សាធារណៈ​ពី​មូល​ហេតុដែល​ឈានដល់​ការចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ Thomas Tuchel​។ ​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​បញ្ចប់​តំណែង បន្ទាប់ពី​បរាជ័យ​នៅ​ទឹកដី Dinamo Zagreb ១-០ នៅ UCL តែ​លទ្ធផល​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការបញ្ចប់​តំណែង​ប៉ុណ្ណោះ ខណៈ​ទំនាក់ទំនង​រវាង Tuchel និង​លោក Boehly គឺជា​បញ្ហា​ចម្បង​។

​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក Todd Boehly បាន​ពន្យល់ថា អតីត​អ្នកចាត់ការ PSG និង Dortmund រូបនេះ​មិនបាន​ស្រប​ជាមួយ​ចក្ខុវិស័យ​របស់​នាយក​ក្លិប​ថ្មី​ឡើយ​។ ​លោក Todd Boehly បន្តថា នៅពេលដែល​អ្នកកាន់កា​ប់​ជំនួញ​អ្វីមួយ ចាំ​បាច់​ណាស់​អ្នករួមដំណើរ​ទាំងអស់​ត្រូវមាន​ចក្ខុវិស័យ​ដូចៗ​គ្នា ត្រូវ​ជិះ​លើ​ទូក​តែមួយ​។ លោក Tuchel ជា​អ្នកចាត់ការ​ដែលមាន​សមត្ថភាព​ម្នាក់ គ្រាន់តែ​ពួក​យើង​មិន​ស្រប​គំនិត​គ្នា​ប៉ុណ្ណោះ​។ ​​រំលឹកថា លោក Tuchel បានមក​កាន់តំណែង​នៅ Stamford Bridge កាលពី​ថ្ងៃទី២៦ ខែមករា ​ឆ្នាំ​២០២១ ជំនួស​លោក Frank Lampard និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក UEFA Champions League ត្រឹម​រយៈពេល ៤​ខែ​ក្នុង​តំណែង​។

ក្រោម​ការ​វិនិយោគ​ដោយ​ម្ចាស់​ក្លិប​ថ្មី​លោក Todd Boehly ដែល​ទិញ​ភាគហ៊ុន​ក្លិប​មក​គ្រប់គ្រង​ពី​សេដ្ឋី​រុស្ស៊ី Roman Abramovich នោះ Chelsea បាន​ចំណាយលុយ ២៥៥.៣លាន​ផោន​ក្នុងការ​នាំចូល​កីឡាករ​ថ្មី​ដែលមាន​ដូចជា Raheem Sterling ពី Manchester City, ខ្សែការពារ Cucurella ពី Brighton ជាដើម​។ ​Chelsea ចាប់ផ្តើម​រដូវ​កាល​នៅ English Premier League ក៏​មិនល្អ​ដែរ​ដោយ​កំពុង​ឈរ​លេខ ៦ ក្នុង​តារាង​ឈ្នះ ៣ ស្មើ ១ ចាញ់ ២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm