អា​មេ​នី និង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​ស្ដីបន្ទោស​ដាក់គ្នា​ជុំវិញ​ការប៉ះទង្គិច​គ្នា​សម្លាប់​មនុស្ស​ជិត​ ១០០​នាក់​នៅ​ព្រំដែន​

2022/09/14 09:42:29 pm        555

​​អា​មេ​នី៖ ប្រទេស​អា​មេ​នី និង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​បាន​ស្ដីបន្ទោស​ដាក់គ្នា​ ចំពោះ​ការ​ប៉ះទង្គិច​គ្នា​ជា​បន្ត​បន្ទាប់​ដែល​បាន​ផ្ទុះឡើង​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២ នូវ​អ្វី​ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​រវាង​គូប្រជែង​ប្រទេសជិតខាង​ទាំង​២ ​ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំ២០២០ មក​ជុំវិញ​តំបន់​ជម្លោះ Nagorno-Karabakh។

​យោង​តាម​ក្រសួងការពារជាតិ​របស់​ប្រទេស​អា​មេ​នី អរិភាព​ទាំង​នោះ​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​កងកម្លាំង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​បាន​វាយប្រហារ​ឆ្លង​ព្រំដែន​ដោយ​ប្រើ​កាំភ្លើង​ផ្លោង កាំភ្លើងត្បាល់ យាន​ដ្រូ​ន និង​កាំភ្លើង​វែង ដែល​បាន​សម្លាប់​ទាហាន​អា​មេ​នី​យ៉ាង​ហោចណាស់ ​៤៩​នាក់។ យោធា​បាន​និយាយ​ថា ការវាយប្រហារ​នានា​បាន​ដាក់​គោលដៅ​លើ​ទាំង​យោធា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ទាំង​ក្នុង ​និង​ក្រៅ​ទីប្រជុំជន​ និង​ភូមិឋាន​មួយ​ចំនួនរួម​ទាំង​ទីប្រជុំជន Vardenis, Sotk, Artanish, Ishkhanasar,Goris Jermuk និង Kapan ដែល​បង្ខំ​ឲ្យ​មានការ​បាញ់​តបត​វិញ​។

ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ទំនងជា​ស្ងប់ស្ងាត់​បន្តិច សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​លោក Ilham Aliyev បាន​និយាយ​ថា ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ​ អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​តាម​ព្រំដែន​បាន​ហើយ ចំណែក​ក្រសួងការពារជាតិ​អា​មេ​នី​វិញ​បាន​ព្រមាន​ថា ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន​មួយចំនួន​នៅតែ​តានតឹង​ខ្លាំង​នៅឡើយ​។​ ​លោកនាយក​រដ្ឋមន្ត្រី​អា​មេ​នី Nikol Pashinyan បាន​និយាយ​ថា ​ទាហាន​របស់​ខ្លួន​ចំនួន ​៤៩​នាក់​ស្លាប់ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​យប់​អធ្រាត្រ ខណៈ​ក្រសួងការពារជាតិ​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​និយាយ​ថា ទាហាន​របស់​ខ្លួន​ ៥០​នាក់​ក៏បាន​ស្លាប់​ដែរ​។ កាលពី​ថ្ង​អង្គារ​សប្ដាហ៍​នេះ​ដែរ​រុស្ស៊ី​និយាយ​ថា ខ្លួន​បាន​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់​ចំពោះ​ការ​ផ្ទុះ​អាវុធ​ចុងក្រោយ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        62
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        84
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm