ភាព​តានតឹង​ក្នុង​ប្រទេស​ហៃ​ទី ខណៈ​កើនឡើង​តម្លៃ​ឧស្ម័ន​បង្ក​ឲ្យមាន​ការតវ៉ា​

2022/09/14 10:20:51 pm        726

​ហៃទី៖ ប្រជាជន​ហៃ​ទី​រាប់ពាន់នាក់​កាលពី​ថ្ងៃ​អង្គារ​ បានចេញ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​សម្រាប់​ថ្ងៃទី​ពីរ ​ដើម្បី​តវ៉ា​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ឧស្ម័ន​ដែល​រដ្ឋាភិបាល​ប្រកាស​។​ ​ក្រុម​អ្នកតវ៉ា​បាន​ចាប់ផ្តើម​បិទ​ផ្លូវធំៗ​នៅ​រដ្ឋធានី​ នៅ​ពេល​ព្រឹក​ព្រលឹម​ដោយ​ដុត​សំបក​កង់​រថយន្ត​។​

​ហាង និង​ហាង​ទំនិញព្រមទាំង​ធនាគារ និង​សាលារៀន​បាន​បិទទ្វារ ប៉ុន្តែ​ហាង​មួយចំនួន​ត្រូវបាន​វាយ​បំបែក​ដោយ​ក្រុម​អ្នកតវ៉ា ដែល​បាន​នាំយក​ទំនិញ​ចេញទៅ​ជាមួយ​។ គ្មាន​អ្នករងរបួស ​ឬ​ស្លាប់​ត្រូវ​បាន​គេ​រាយការណ៍​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​ទេ​។​ សេចក្តីប្រកាស​ថ្មីរបស់​រដ្ឋាភិបាល​បាន​ធ្វើឡើង​ ក្នុងពេលដែល​ប្រជាជន​ហៃ​ទី​កំពុង​ជួប​បញ្ហា​ជាមួយ​នឹង​តម្លៃ​ប្រេងឥន្ធនៈ​ខ្ពស់ ភាព​អត់​ការងារ​ធ្វើ និង​អំពើហិង្សា​រីក​រាលដាល​រួចទៅហើយ​។ ក្រុម​ជន​អន្ធពាល​កំពុង​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទឹកដី ហើយ​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នេះ និង​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត​ត្រូវ​ភៀសខ្លួន​ចេញពី​លំនៅឋាន​ ដើម្បី​គេច​ពី​អំពើហិង្សា​។​ ក្រុម​អ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​ការ​បណ្តេញ​ចេញពី​អំណាចនាយករដ្ឋមន្ត្រីលោក Ariel Henry ដែល​បាន​គ្រប់គ្រងប្រទេស ​បន្ទាប់ពី​ការ​ធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moise កាលពី​ខែកក្កដា ​ឆ្នាំ២០២១។

អ្នក​តវ៉ា​ម្នាក់​និយាយ​ថា យើង​មិន​ទទួលស្គាល់​លោក Ariel Henry ទេ​។ យើង​មិនបាន​បោះ​ឆ្នោត​ឱ្យលោក Ariel Henry ដូច្នេះ​លោក​ពុំមានអាណត្តិ​នោះទេ​។​ ​មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមព្រៀង​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​ សម្រាប់​ប្រេងឥន្ធនៈ​កាលពី​ខែកុម្ភៈ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។ កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​ផងដែរ​នូវ​ការ​បង្កើន​ការ​ចំណាយ​លើ​សេវា​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើឱ្យ​ប្រសើរឡើង​ការប្រមូល​ពន្ធ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​។ ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវបាន​បិទ ហើយ​បច្ចុប្បន្នប្រេងសាំង​ត្រូវបាន​លក់​ក្នុងតម្លៃ ១៨.០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហ្គា​ឡុង​នៅលើ​ទីផ្សារងងឹត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        40
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm