សម្តេចតេជោ​ ហ៊ុន សែន៖ កត្តា២ នាំអោយផ្អាកព្រះរាជពិធីបុណ្យថ្នាក់ជាតិឆ្នាំនេះ គឺកត្តាកូវីដ-១៩មិនទាន់ចប់ និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

2022/09/15 02:39:07 pm        510

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះស្តីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅឆ្នាំ២០២២ តែអនុញ្ញតិឲ្យមានការរៀបចំនៅថ្នាក់ខេត្ត- ក្រុង និងមូលដ្ឋាននីមួយៗជាធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលបានរិះគន់សម្តេច និងរាជរដ្ឋាភិបាលពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិផងដែរ ដោយសម្តេចបញ្ជាក់ថា ការផ្អាកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញពីចំណុចជាច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺជាហានិភ័យខ្ពស នៃការចម្លង និងឆ្លង ជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍ប្រជាជនជាថ្មីនិងនាំផលលំបាក ដែលយើងមនអាចនឹកស្មានដល់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូរមួយទៀតនោះ អំពីការផ្អាកព្រះពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ គឺមិនចង់រំខានដល់ប្រជាពលរដ្ឋដែលត្រូវចំណាយពេលនាំទូកពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។  នេះមូលហេតុងាយយល់ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់នារយៈកាលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកព្រះរាជបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ គឺដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលចាប់ផ្តើមពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្នុងនោះ ពីថ្ងៃទី០៧,០៨,០៩​ ខែវិច្ឆិកា នឹងមានទស្សកិច្ចផ្លូវការជាបន្តបន្ទាប់រួមមាន៖ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីហ្វីលីពីនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់អ្នកវិភាគទាំងឡាយដែលវិភាគថា រដ្ឋាភិបាល ហ៊ុន សែន អស់លុយទើបមិនហ៊ានរៀបចំព្រះរាជពិធីបុណ្យអុំទូក សូមអោយបន្តវិភាគតទៅទៀតចុះ ។ សម្តេចជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនខ្វះលុយគ្រាន់តែរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែអ្វីដែលកម្ពុជាផ្អាកព្រះរាជពិធីអុំទូកនៅថ្នាក់ជាតិនាពេលនេះ គឺយោងលើកត្តាធំៗចំនួន២ ដែលសម្តេចបានរៀបរាប់រួមមកហើយរួមមាន៖កត្តាកូវីដ-១៩ និងកិច្ច ប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសធំៗ និងមហាអំណាចនានា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm