កងទ័ពកម្ពុជា-ឡាវ សន្យាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យ​ដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជោយ

2022/09/15 05:15:25 pm        530

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង​នាយ​ឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ​ បាន​សន្យា​លើក​កម្ពស់​ទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ យូរ​អង្វែង​សំដៅ​ពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ។

ការសន្យារបស់ប្រមុខក្រសួងការពារជាតិនៃប្រទេសទាំងពីរនេះ គឺបានធ្វើងនៅក្នុងកិច្ចជំនួបមួយ កាល​ពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនៅទីក្រុងវៀងច័ន្ទ ក្នុងឱកាស អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពា​រ​ជាតិ ៣ ប្រទេស កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសឡាវ ។

 ថ្លែងនៅក្នុងកិច្ចជំនួបនោះនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា មកបំពេញទស្សនៈកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណង មិត្តភាព​ជា​ប្រពៃណី​ដ៏ថ្លៃថ្លា​រវាង​រដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរកម្ពុជា ឡាវ ជាបងប្អូន។ នាយឧត្តមសេនីយ៍ បាន​ចាត់​ទុក​ទស្សន​កិច្ច​នេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​ពូន​ជ្រុំ​នូវ​ចំណង​មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជន​ប្រទេស​ទាំង​ពីរ​អោយ​កាន់​តែ​ជិតស្និត​ថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខ នៃ​កង​ទ័ព​ទាំង​ពីរ​។

នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគីនោះ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែង​ការ​គាំទ្រ​ចំពោះ​កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ មួយ​វិញ​ទៀត​ក្នុង​នាម​រដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង កង​យោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេ​ស​ការ​ផ្តល់​ជំនួយ​ក្នុង​ការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ។

មាន​ប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ទោះ​បី​មាន​ការ​រីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ នៅ​តែ​បន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅ​លើក​កម្ពស់​ទំនាក់​ទំនងឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាងនេះ​ទៅ​ទៀត​ សម្តេចមានជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩មានការធូរស្រាល ពិសេស​ក្រោយ​កិច្ច ប្រជុំនាពេលនេះ ប្រទេសយើងទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រ​ក្នុង​ការ​ត្រៀម​ខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវ ដែលជា គ្រឹះសម្រាប់​នាំ​មក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង ដោយបន្តខិតខំលើក កម្ពស់​កិច្ច​សហប្រតិបត្តិការ​ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាកទំនងការ​ទូត​យោធា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        14
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm