Messi Mbappe និង Neymar រកបាន​ម្នាក់​មួយគ្រា​ប់​ឲ្យ PSG វាយបក​យកឈ្នះ​នៅ​ដី Maccabi Haifa

2022/09/15 05:46:22 pm        204

​បាល់ទាត់៖ ​ក្រុម​បារាំង Paris Saint Germain រកបាន​បី​ពិន្ទុ​ពីរ​ប្រកួត​ផ្ទួនៗ​ ក្រោយ​យកឈ្នះ​នៅ​ទឹកដី​អ៊ីស្រាអែល​របស់ Maccabi Haifa ៣-១​។ ​Tjaronn Chery បើក​ការ​នាំមុខ​ឱ្យ​ម្ចាស់ផ្ទះ​អ៊ីស្រាអែល​នៅ​នាទី​ទី២៤ តែ Lionel Messi តាមស្មើ​វិញ​នៅ​នាទី​ទី៣៤ បន្ទាប់ពី​ទទួល​បាល់​ពី Kylian Mbappe​។

​​គ្រាប់​បាល់​របស់ Messi មានន័យថា​ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​ទល់នឹង ៣៩ក្រុមវ៉ា​ផុត Cristiano Ronaldo ដែល​ស៊ុត​បញ្ចូល​ទី​សរុប ៣៨ក្រុម​។ មិនតែប៉ុណ្ណោះ Messi បាន​ក្លាយជា​កីឡា​ករទី១ នៅ UCL ដែល​ស៊ុត​បញ្ចូល​ទី​សរុប ១៨រដូវ​កាល​។​ ​ឈានចូល​វគ្គ​ទី២ PSG រកបាន​គ្រាប់​នាំមុខ​លើកដំបូង​នៅ​នាទី​ទី៦៩ ដោយ Kylian Mbappe មុនពេល​ដែល Neymar ធានា​ជ័យជំនះ​នៅ​នាទី​ទី៨៨​។ ​បី​ពិន្ទុ​នេះ​ធ្វើឱ្យ PSG ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ជាមួយ​នឹង Benfica ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Juventus ២-១​។

​​មិន​ខុសពី PSG ឡើយ Benfica បាន​វាយបក​យកឈ្នះ​នៅ​ទឹកដី​អ៊ីតាលី​បន្ទាប់ពី Arkadiusz Milik បើក​ការ​នាំមុខ​ឱ្យ Juventus ខណៈ Joao Mario និង David Neres រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ Benifca​។ ​ដោយ​ឡែក​មួយគូ​ទៀត​បង្គ្រប់​ការប្រកួត​នៅ​ពូ​ល A Napoli បាន​យកឈ្នះ​នៅ​ទឹកដី Rangers ៣-០ ដើម្បី​ឡើង​ឈរ​លើ​គេ​ក្នុង​ពូ​ល A មាន ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm