ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក Vladimir Putin

2022/09/15 06:36:16 pm        594

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres និយាយថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin អំពី​ការនាំចេញ​ជី​របស់​រុស្សីតាមរយៈ​កំពង់ផែសមុទ្រ​ខ្មៅ ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ដែល​កំពុង​កើនឡើង ព្រមទាំង​សន្តិសុខ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​លោក​បាន​និយាយថា ការបាញ់​ផ្លោង​បាន​បញ្ឈប់​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ ហើយ​អ្នកទោស​សង្គ្រាម​ដែល​លោក​ចង់ឃើញ​នឹងមាន​ការដោះដូរ​។​

​ប្រមុខ​អង្គការសហប្រជាជាតិបាន​ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន​ថា បេសកកម្ម​ស្វែងរក​ការពិតដែល​លោក​បានតែងតាំង​តាម​សំណើ​របស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ននឹង​ស៊ើបអង្កេត​ការស្លាប់​ឈ្លើយសឹក​នៅ​ពន្ធនាគារ Olenivka ក្នុង​តំបន់​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី29 ខែកក្កដា ដែល​ប្រទេស​កំពុង​ធ្វើសង្គ្រាម​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ចំពោះ​ការប្រព្រឹត្ត​។​ ​ខណៈ​មេដឹកនាំ​ពិភពលោក​រៀបចំ​ដើម្បី​ជួបប្រជុំ​ នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅសប្តាហ៍​ក្រោយ លោក Guterres បាន​និយាយថា​ ពិភពលោក​របស់​យើង​បាន​រង​ទុក្ខ​ដោយ​សង្គ្រាម ញាំញី​ដោយ​ភាពវឹកវរ​អាកាសធាតុ ភាព​ស្អប់ខ្ពើម ភាពក្រីក្រ ភាពអត់ឃ្លាន និង​វិសមភាព​។​

​លោក​បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​អូសទាញ​សេដ្ឋកិច្ចពិភពលោក​ឲ្យ​ធ្លាក់ចុះ ហើយទោះបីជា​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា ​ដើម្បី​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ និង​ដើម្បី​ទទួលបាន​ស្បៀងអាហារ និង​ជីរ​បស់​រុស្ស៊ី​ទៅកាន់​ទីផ្សារ​ពិភពលោក​ក៏ដោយ វា​មាន​ហានិភ័យ​នៃ​គ្រោះ​ទុរ្ភិក្ស​ជាច្រើន​នៅ​ឆ្នាំនេះ​។ លោក អគ្គលេខាធិការ​បាន​និយាយថា តម្លៃ​ជី​ឡើង​ខ្ពស់​បាន​កាត់បន្ថយ​ការដាំ​ដំណាំ​សម្រាប់​ស្បៀងអាហារ​រួចហើយ ជា​មូលហេតុ​សំខាន់​ក្នុងការ​នាំចេញ​ជី​របស់​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm