ក្រសួងសុខាភិបាល គ្រោងបង្កើតសហគមន៍គំរូមួយ ពលរដ្ឋមានសុខភាពល្អជាងគេ

2022/09/15 07:10:14 pm        423

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាន​ថ្លែង​ថា ក្រសួងគ្រោងនឹងរៀបចំ បង្កើតឲ្យមានសហគមន៍គំរូមួយ ដែល​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ជាង​​គេ ខណៈកម្ពុជាកំពុងយកចិត្តយ៉ាងខ្លាំងលើបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតមន្ទីរពេទ្យនៅទូទាំងប្រទេស និង​បំពាក់​នូវ​ឧបករណ៍​ទំនើប​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​ដើម។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសុខាភិបាល រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងការងារថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺត្រូវ ផ្សារ​ភ្ជាប់​នូវសេវាសំខាន់ៗនៅតាមថ្នាក់មូលដ្ឋាន មានការបង្កើតនូវមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង​មន្ទីរពេទ្យបង្អែកតាមបណ្ដាក្រុងស្រុក នៅទូទាំងប្រទេស ហើយក្រសួងសុខាភិបាល កំពុង​ជំរុញ​ធ្វើ​រឿង​នេះ និងកំពុងគិតគូរបន្ថែមទៀត ។

លោកជំទាវបន្តថា ក្រសួងសុខាភិបាល ត្រូវតែតម្រែតម្រងទិសឡើងវិញ នូវសេវាដែលកំពុងអនុវត្ត នៅក្នុងមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែក ធ្វើយ៉ាង​ណា​ឲ្យ​ស្រប​ទៅ​តាម​អ្វី​ដែល​ជា​តម្រូវ​ការ​របស់ប្រជាពលរដ្ឋ ហើយនឹងអាចឈានដើម្បីអនុវត្ត បង្កើតជាសហគមន៍គំរូ សហគមន៍​ដែល​មាន​សុខភាព សហគមន៍មានអាយុវែង ដែលនេះជាទិសដៅ ។

អ្នកនាំពាក្យសុខាភិបាលរូបនេះ បន្ថែមថា ពីមុនពលរដ្ឋស្វែងរកម្ហូបអាហារដើម្បីបរិភោគ តែ​បច្ចុប្បន្ន​នេះ សម្រាប់ពលរដ្ឋដែលមានធនធាន ក៏ដូចជាពលរដ្ឋមានកំណើនកើនឡើង ប្រាក់​ចំណូល​ក៏​កើន ការប្រកបរបរផ្សេងៗកើន ធ្វើឲ្យពលរដ្ឋមួយចំនួន ជ្រើសរើស​ម្ហូប​សម្រាប់​បរិភោគ​វិញ ព្រោះដើម្បីសុខភាពរបស់ពួកគាត់ ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ពីមុនកម្ពុជាមានការព្រួយបារម្ភពីបញ្ហាជំងឺឆ្លង ប៉ុន្តែ​បច្ចុប្បន្ន ក៏មានការព្រួយបារម្ភផងដែរនូវជំងឺមិនឆ្លង ដោយសារការប្រែប្រួល នៃការ​រស់​នៅ​របស់​ពលរដ្ឋ ហើយដើម្បីកុំឲ្យមានកំណើននៃជំងឺមិនឆ្លង គឺកុំបរិភោគប្រៃពេក បរិភោគផ្អែមពេក កុំ​បរិភោគ​ខ្លាញ់ពេក និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ បើពលរដ្ឋអាចធ្វើបាន សុខភាព​នឹង​មាន​ការប្រែប្រួល ឈានទៅរកការអភិវឌ្ឍ ព្រោះបើមានសុខភាពល្អ គឺមានពេលវេលាវែងឆ្ងាយ សម្រាប់​រកប្រាក់កម្រៃ សម្រាប់ការប្រកបរបរទទួលទាន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm