មន្រ្តីជាន់ខ្ពស់សុខាភិបាល ព្រមានចំពោះការធ្វេសប្រហែសពីការឆ្លងជំងឺកូវីដ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/15 07:52:13 pm        467

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមាន​ជាថ្មីចំពោះការធ្វេសប្រហែសពីការឆ្លងជំងឺកូវីដ១៩ ដោយបន្តនុវត្តវិធាន​ការការពារពីការឆ្លង អំឡុង​ពិធីបុណ្យកាន់បិណ្ឌ ​និងភ្ជុំបិណ្ឌនាពេលខាងមុខ​។

ការព្រមានរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ​រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើឡើង​ក្នុង​សន្និសីទសារព័ត៌មានដែលរៀបចំ​ដោយអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាលស្តីពី​សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវវេជ្ជបណ្ឌិត ​មានប្រសាសន៍ថា ដើម្បី​ស្របតាម​ការដាក់ចេញនូវការណែនាំដ៏ខ្ពស់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការធានា​ដល់​ដំណើរការប្រទេស​ឡើងវិញ​ដែល​ទទួល​ជោគជ័យរយៈពេលជិត១ឆ្នាំ ​ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី តាមរយៈការអនុវត្តវិធានការ​ការពារ និង​ការ​ទទួល​វ៉ាក់សាំង​បង្ការកូវីដ១៩ គឺជាកត្តាសំខាន់ក្នុងបរិបទកូវីដ១៩ នៅពេលប្រទេស​លើសកល​នៅតែមានការឆ្លងជាបន្តបន្ទាប់។

ជាក់ស្តែងក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលកំពុងប្រព្រឹត្តទៅនាឆ្នាំនេះ លោកជំទាវ​វេជ្ជ​បណ្ឌិត​ បានព្រមានជាថ្មីថា ប្រជាពលរដ្ឋមិនអាចមើលរំលងពីការចម្លង​នៃជំងឺនេះនោះទេ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ និង៣ការពារជាប្រចាំ។

បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងជំងឺកូវីដ១៩ និងការពុល​ចំណី​អាហារអំឡុង​ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាលពីថ្មីៗនេះដោយណែនាំទៅកាន់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ​គណៈកម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់​របៀបរៀប​រយ​នៅក្នុងទីវត្តអារាម ​និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធាន​ការ​សុខាភិបាលមានដូចខាងក្រោមនេះ​ រួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដាន​ពុទ្ធបរិស័ទ​ដែលចេញ-ចូលទីវត្តអារាម​ វិហារ សាលាឆាន់ ​និងកុដិ​នីមួយៗត្រូវឱ្យបានហ្មត់ចត់ និង​ខ្ជាប់ខ្ជួន​ ដោយចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ​តាមរយៈរក្សាគម្លាតពីគ្នាយ៉ាងតិចមួយ​ម៉ែត្រ​កន្លះ ហើយព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ​ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅ​ពេលចូលក្នុងទីវត្តអារាមពេលអង្គុយ ឬឈររងចាំការប្រគេន​ ឬវេរចង្ហាន់​ និងទេយ្យទាន។

ក្នុងនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹក​ និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័ន​ពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន ​និងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ​សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បី​ការពារសុខភាពផ្ទាល់ខ្លួន ពីការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩, ការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ ​និងភ្ជុំបិណ្ឌ ​ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបន្តការពារខ្លួនជាបន្តទៀតនៅក្រោយ​ពេលពីចប់​ពិធីបុណ្យ​ប្រពៃណីជាតិនេះផងដែរ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm