បណ្តាផ្សារក្នុងរាជធានីភ្នំពេញ មានភាពអ៊ូអរជាងមុន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/15 08:47:51 pm        239

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ នៅក្នុងឆ្នាំ២០២២នេះ បណ្ដាផ្សារក្នុងរាជធានីភ្នំពេញមានភាពអ៊ូអរជាងឆ្នាំមុន ខណៈគណៈកម្មការផ្សារបន្តអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩។

អាជីវករលក់ដូរក្នុងផ្សារទួលទំពូង និងផ្សារធំថ្មី នៅថ្ងៃទី១៤ ខែកញ្ញានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំនេះ ការលក់ដូរដាច់ជាងឆ្នាំមុន ព្រោះមានអតិថិជនច្រើន មកត្រី សាច់ បន្លែ និងផ្លែងឈឺជាដើមនោះ យកធ្វើជាចង្ហាន់​ប្រគេន​ព្រះសង្ឃគង់នៅវត្តអារាម។លើសពីនេះ ពួកគាត់បន្តថា​ បច្ចុប្បន្ននៅផ្សារមានភាពអ៊ូអរជាងមុន ព្រោះជំងឺកូវីដ​ស្ងប់ស្ងាត់​ជាងមុន។

លោក ហៀង លីម៉េង អនុប្រធានផ្សារកណ្តាល បានឲ្យដឹងដែរថា ​ដើម្បីទប់ស្កាត់ជំងឺកូវីដ ក្នុង​អំឡុង​ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គណៈកម្មការផ្សារបន្តអនុវត្តវិធានសុខាភិបាល ​ជាពិសេសអប់រំ​អាជីវករ និង​អតិថិជន​ចេញ-ចូលក្នុងផ្សារ ត្រូវប្រុងប្រ័ត្នការឆ្លងជំងឺកូវីដ។

ក្រៅពីនេះលោកអំពាវនាវដល់ប្រជាពលរដ្ឋ ​សូមអញ្ជើញមកទិញម្ហូបអាហារ និងសំភារៈផ្សេងៗ​ទៀត ​នៅផ្សារកណ្តាល ដែលជាផ្សារមួយមានទំនិញគ្រប់មុខ ​និងជួយឲ្យអាជីវករមានចំណូល ដើម្បី​សម្រួលជាជីវភាពប្រចាំថ្ងៃផងដែរ។

ជារៀងរាល់ឆ្នាំ ពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ​គ្រប់បងប្អូនកូនចៅ ​សាច់ញាតិ សន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួប​ឪពុក​ម្ដាយ ​ដើម្បីរៀបចំម្ហូបអាហារ ​បាយសម្ល ​ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែល​គង់​នៅវត្តអារាម។

បុណ្យភ្ជុំបិណ្ឌ ​ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ​ព្រះរាជពិធីទា្វរទសមាស ដែល​ប្រជារាស្រ្តខ្មែរ​ តាំងពីបុរាណរៀងមក ​តែងតែប្រារព្ធពិធីនេះ​មិនដែលអាក់ខានឡើយ ពោលគឺ​ចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ​១៥រោច ខែភទ្របទ ដែលគេហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ង​បញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ សម្រាប់ឆ្នាំ២០២២ ​ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ​ប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        21
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        108
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm