អភិបាលខេត្តព្រះវិហារ៖ សូមបញ្ចប់នូវវប្បធម៌អន្ដរាគមន៍​ និង​សូមបញ្ចប់នូវអំពើ​អានាធិបតេយ្យ​ក្នុង​ដែនដី​ខេត្តព្រះវិហារ

2022/09/15 11:25:50 pm        627

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​បើក​យុទ្ធនាការ​ចុះធ្វើប្លង់ដីជូន​ប្រជាពលរដ្ឋ ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ ​ក្នុង​ឱកាសអញ្ជើញចូលរួម​ប្រកាសចូលកាន់​មុខតំណែង​អភិបាល ​នៃគណៈអភិបាលស្រុកឆែបឯកឧត្តម គីម រិទ្ធី ​អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មាន​ប្រសាសន៍​បន្ថែមថា ​ដីមានតែ២ទេដីរដ្ឋ​ និងដីរបស់រាស្ដ្រ ​បើដីប្រជាពលរដ្ឋ​សូម​ធ្វើ​ប្លង់ឱ្យ​ពួកគាត់​ទៅ​កុំទុកអូសបន្លាយតទៅទៀត ​ក្នុងន័យនេះ​ក៏​យើងដឹងដែរថា ​ដីក្នុងដែន​បរិស្ថាន​មាន​ដីតំបន់​អភិរក្ស​ស្នូល​ អភិរក្សរបស់សហគមន៍​ និង​មានច្បាប់បរិស្ថានផងដែរ។ ​ការ​ធ្វើប្លង់ដី​ជូន​ប្រជាពលរដ្ឋ ​ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ​ត្រូវ​គិត​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តព្រះវិហារ ​បាន​ជំរុញ​បន្ថែមដល់កងកម្លាំង ប្រធាន​មន្ទីរជំនាញ ​ត្រូវចុះបង្រ្កាបបទល្មើសអាជីវកម្មជីករករ៉ែ ​បែប​អានាធិបតេយ្យ(អត់ច្បាប់) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ​ចំពោះសហគមន៍ ឫក្រុមហ៊ុនត្រូវណែនាំ​ឱ្យពួកគាត់ទៅ​ធ្វើ​អាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ ​បង់ពន្ធជូនរដ្ឋ ​ដើម្បីបានចំណូលអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

ក្នុងនោះដែរ ឯកឧត្តម ​សូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍​ និង​សូមបញ្ចប់ទៅ​នូវអំពើ​អានាធិបតេយ្យ​ក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើ​ស្របច្បាប់ខេត្ត​មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ទៀតថា ការតែងតាំងមុខ​តំណែងអភិបាល នៃគណៈអភិបាល​ស្រុកឆែប​នាថ្ងៃនេះ គឺ​ស្រប​​តាមគោលការណ៍ច្បាប់ លិខិត​បទដ្ឋានគតិយុត្ត​ និងជាតម្រូវការចាំបាច់ នៃសំណូម​ពរការងារ ​បំពេញ​មុខតំណែង​នៅទំនេរ ។

ជាមួយគ្នានេះផងដែរឯកឧត្តម គីម រិទ្ធី បានណែនាំដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ជាពិសេស​លោកអភិបាលស្រុកដែលទើបបានចូលកាន់​មុខតំណែង​ថ្មីនេះ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់ត្រូវរក្សាឲ្យ​បាននូវសាមគ្គីភាព​ផ្ទៃក្នុងរួបរួម​សហការគ្នាអនុវត្តការងារជាសំខាន់ៗ ។

ឯកឧត្តម គីម រិទ្ធី ក៏សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ និង​សូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ កងកម្លាំង​ និងអាជ្ញាធរគ្រប់គ្រប់ថ្នាក់នៅទូទាំងស្រុក ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនានា​ក្នុងស្រុក​ជា​ច្រើនទៀត។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញអនុក្រឹត្យស្ដីពីការតែងតាំងលោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ៕ អត្ថបទ៖ សាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm