ក​.​ប​.​ប ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ ដើម្បី​បង្កើន​សុវត្ថិភាព​ចំណី​ម្ហូបអាហារ​

2022/09/16 01:42:34 am        742

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) បាន​បន្ត​ចុះ​ឃ្លាំមើល​នៅ​តាម​ទីផ្សារ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សុវត្ថិភាព​ចំណី​ម្ហូបអាហារ ក្នុង​ឱកាស​បុ​ណ្យា​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ឈានដល់​នាពេលខាងមុខ ក្នុង​គោលដៅ ធ្វើយ៉ាងណា​ឲ្យ​ម្ហូបអាហារ​ទាំងអស់​មាន​សុវត្ថិភាព មិន​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ និង​ព្រះសង្ឃ​។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​នានា នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ លោក ហេង មាលី ប្រធាន​សាខា​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា សម្រាប់​ការងារ​នេះ មន្ត្រី ក​.​ប​.​ប រាជធានី ខេត្ត តែងតែ​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ចំពោះ​ទំនិញ​គ្រប់​ប្រភេទ​ដាក់លក់​នៅតាម​ទីផ្សារ និង​ទីតាំង​អាជីវកម្ម​ម្ហូបអាហារ​នៅ​គោលដៅ​ផ្សេងៗ​គ្នា ដើម្បី​ធានា​ការពារ​នូវ​ការ​ចរាចរ​លក់​នូវ​ទំនិញ ដែល​មិនមាន អនុលោមភាព ជា​ទំនិញ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ក៏ដូចជា​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​ជាដើម​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ផ្សារ បាន​សម្តែង​ទឹកចិត្ត​រីករាយ និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​មន្ត្រី ក​.​ប​.​ប ដែល​តែងតែ​ចុះ​ពន្យល់​ណែនាំ ត្រួតពិនិត្យ​ទំនិញ​ផ្សេងៗ និង​រកសារ​ធា​តុ​គីមី​ជាដើម ដើម្បី​ការពារ​សុវត្ថិភាព​ម្ហូបអាហារ ក៏ដូចជា​ការពារ​សុខ​ភាព​របស់​ពួកគាត់​ផងដែរ​។​

​យោងតាម​របាយការណ៍​រយៈពេល​៨​ខែ ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. បាន​បង្ក្រាប​ទំនិញ​ខូចគុណភាព គ្មាន​ស្លាក​សញ្ញា ឬ​ស្លាក​សញ្ញា​មិន​អនុលោម​តាម​បញ្ញត្តិ មាន​សារ​ធាតុគីមី​ហាមឃាត់ ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជិត ២០​តោន យកទៅ​កម្ទេច​ចោល​។

ក្នុងនោះ មន្ត្រី​បាន​ចុះបង្ក្រាប​ទំនិញ​ពាក់ព័ន្ធ​នឹង​ការបំពាន​ម៉ាក​ចំនួន​ជាង ១១០​លើក ដោយបាន​ឃាត់ទុក​បណ្តោះអាសន្ន​ទំនិញ​ប្រមាណ​ជាង ៣ ២០០​តោន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ខណៈ​បទល្មើស​ពាក់ព័ន្ធ​នឹង​ទំនិញ​ក្លែងក្លាយ មន្ត្រី​បានធ្វើ​ការពិន័យ​អន្តរការណ៍​ទៅតាម​នីតិវិធី​ជា​ធរមាន ដោយ​មិនទាន់មាន​ករណី​បណ្តឹង​ទៅ​តុលាការ​នៅឡើយ​៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am       
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        114
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm