តំណាង​រដ្ឋាភិបាល​តួ​ក​គី ប្ដេជ្ញា​សហការ​ជាមួយ​កម្ពុជា ជំរុញ​បើក​ជើងហោះហើរ​ត្រង់ កម្ពុជា​-​តួ​ក​គី ឡើងវិញ​

2022/09/16 02:30:06 am        550

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួប​លោកជំទាវ ULKU Kocaefe ឯកអគ្គរដ្ឋទូត​ប្រទេស​តួ​គី​ប្រចាំ​នៅ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ​ភាគី​ទាំងពីរឯកភាព​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​អនុសារណៈ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តួ​គី ជាពិសេស​ការ​ជំរុញ​ត​ភ្ជាប់​ជើង​ហោះហើរ​កម្ពុជា​តួ​គី​ឡើងវិញ​បន្ទាប់ពី​ស្ថានការណ៍​កូ​វីដ​១៩​មាន​ធូរស្រាល​។​

​នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុង​អណ​ត្តិ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា លោកជំទាវ​បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ការតភ្ជាប់​ជើង​ហោះ​ត្រង់​កម្ពុជា តួ​គី​ឡើងវិញ យ៉ាងហោច ១​សប្តាហ៍​ជំរុញ​ហោះហើរ​ត្រង់​ឲ្យ​បាន​១​ទៅ​២​ជើង និង​ជំរុញ​ការរៀបចំ​Green Pass ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការ​ស្នាក់នៅ ការវិនិយោគ និង​ជំរុញ​ចលនា​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​តួ​គី​ឲ្យ​មាន​កំណើន​ឡើងវិញ នៅ​ក្រោយ​ស្ថានការណ៍​កូ​វីដ​១៩​មានការ​ធូរស្រាល​ជា​បន្តបន្ទាប់​នេះ​។

​នៅ​ក្នុង​ជំនួប​នេះ លោកជំទាវ ULKU Kocaefe បាន​ថ្លែង​ការកោតសរសើរ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គ្រប់គ្រង​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩​ បានល្អ​ប្រសើរមានការ​ជំរុញ​បើក​ប្រទេស បើក​សេដ្ឋកិច្ច​បើក​ទេសចរណ៍​ជាតិ​អន្តរជាតិ​ធ្វើដំណើរ​កម្សាន្ត​វិញ​បាន​លឿន ខណៈដែល​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺមាន​គោលដៅ​ទេសចរណ៍​ វប្បធម៌ អេកូ​ទេសចរណ៍​សំបូរ​បែប ដែល​មាន​សក្ដានុពល និង​មាន​ភាព​ទាក់ទាញ​បំផុត​។​

​លោកជំទាវ ឯកអគ្គរដ្ឋទូត​តួ​គី បាន​ចាត់ទុកថា កម្ពុជា ជា​គោលដៅ​ប្រទេស​មាន​សុវត្ថិភាព ហើយ​ទោះ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​សុវត្ថិភាព​យ៉ាងណាក៏ដោយ​ក៏​យើង​សំគាល់​ឃើញ​ថា ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គោរព​ប្រតិបត្តិ​ការ​ល្អ​វិធាន​សុខាភិបាល​បាន​ល្អ បន្ត​នាំគ្នា​ចាក់​វ៉ាក់សាំង​កូ​វីដ​បាន​គ្រប់គ្នា ជាពិសេស​នោះ ពលរដ្ឋ​ខ្មែរ​ គឺ​មាន​ស្នាមញញឹម​រួសរាយ​រាក់ទាក់ និង​ធ្វើ​ឲ្យ​លោកជំទាវ នៅ​រស់​កម្ពុជា មាន​ភាពកក់ក្តៅ និង​សុវត្ថិភាព​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        93
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm