សាកល​វិទ្យា​ Oxford ​ផ្អាក​ការសិក្សា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ សម្រាប់​កុមារ​របស់​ក្រុមហ៊ុន AstraZeneca

2021/04/27 09:59:58 am        226

​អង់គ្លេស៖ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សាកលវិទ្យាល័យ​ Oxford ​បាន​និយាយ​ថា ខ្លួន​បាន​ផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ សម្រាប់​កុមារ និង​ក្មេង​ជំទង់របស់​ក្រុមហ៊ុន AstraZeneca នៅ​ចក្រភព​អង់គ្លេស ស្រប​ពេល​ដែល​ពួកគេរង់ចាំ​ទទួល​ទិន្នន័យ​បន្ថែម​ទៀត ​លើ​បញ្ហា​ឈាមកក​ដ៏​កម្រ​កើត​ឡើងលើ​មនុស្ស​ពេញ​វ័យ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​មួយ​នេះ។​

​ផល​រំខាន​លើ​ការសាកល្បង គឺជា​ផល​ប៉ះពាល់​ចុងក្រោយ​គេ​លើ​វ៉ាក់សាំង ពេល​ដែល​វា​ក្លាយ​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 បន្ទាប់ពី​មាន​ប្រទេស​ជាច្រើនបាន​រឹតត្បិត​ការប្រើប្រាស់​វា ដោយសារ​រក​ឃើញ​បញ្ហា​សុខភាព ក្រោយ​ចាក់​បង្ការ​រួចមក​នោះ។​ សាកលវិទ្យាល័យ​ Oxford បាន​និយាយ​ថា គ្មាន​ក្តី​កង្វល់​សុវត្ថិភាព​លើ​ការ​សាក​ល្បង​ព្យាបាល​កុមារ​នោះ​ទេ តែ​ពួកគេ​ត្រូវ​រង់ចាំ​សេចក្តី​ណែនាំ​ពី​ក្រុម​ឃ្លាំមើល​ឱសថ​ចក្រភព​អង់​គ្លេស មុន​ពេល​ចាក់​វ៉ាក់សាំង​ណាមួយ​បន្ថែម​ទៀត។​ គួរ​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​មួយ​នេះបាន​និយាយ​កាលពី​ខែ​កុម្ភៈ​កន្លងទៅ​ថា ពួកគេ​មាន​គម្រោង​ចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត​ចំនួន ៣០០​នាក់ដែល​មាន​អាយុ​ចន្លោះ​ពី​ ៦​ឆ្នាំទៅ ១៧​ឆ្នាំនៅ​ចក្រភព​អង់គ្លេស ដែល​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​ពួកគេ។​

​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (EMA) បច្ចុប្បន្ន​កំពុង​ពិនិត្យមើល​របាយការណ៍​ ពី​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​ដ៏​កម្រ​មួយដែល​គេ​ស្គាល់​ថា ​ជា​កំណក​ឈាម​ក្នុង​ខួរក្បាល​ (CVST) ក្រោយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ហើយ​ពួកគេ​រំពឹង​ថា នឹង​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​រក​ឃើញ​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់ EMA បាន​និយាយ​ថា មាន​នូវ​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ច្បាស់​រវាង​វ៉ាក់សាំង និង​កំណក​ឈាម CVST ថ្វីត្បិតតែ​មូលហេតុ​ដោយ​ផ្ទាល់​លើ​ឈាមកកនៅ​មិនទាន់​ដឹង​ច្បាស់​ក៏ដោយ។​ ខណៈ​ពេល​នោះ​ដែរ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ដែល​តាម​ដាន​ការសិក្សា​មួយ​នេះ ដោយ​យកចិត្តទុកដាក់​លើ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ជាមួយ​ក្រុម​និយ័ត​ករ​ផ្សេងទៀត​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​រំពឹង​ថា នឹង​គ្មាន​ហេតុផល​ត្រូវ​ផ្លាស់ប្ដូរ​ការ​វាយតម្លៃ​ថា អត្ថប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ជាង​ហានិភ័យ​នោះ​ទេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm