មេដឹកនាំ​រុស្ស៊ី​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​ចិន​ជុំវិញ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​

2022/09/16 06:33:23 pm        514

​រុស្ស៊ី៖ លោក Vladimir Putin បានទទួល​ស្គាល់​ការព្រួយបារម្ភ​របស់​ប្រទេស​ចិនចំពោះ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​។ ប៉ុន្តែ​ថ្លែង​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន លោក ​Putin បាន​អរគុណ​ប្រទេស​ចិន​សម្រាប់​ជំហរ​មាន​តុល្យភាព និង​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ព្យាយាម​បង្កើត​ពិភពលោក​មាន​ប៉ូល​តែមួយ​នឹងត្រូវ​បរាជ័យ​។

​លោក Xi បាន​និយាយថា ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ជាមួយ​រុស្ស៊ី​ ជាប្រទេស​មហាអំណាច​។ ប្រទេស​ចិន​មិនបាន​គាំទ្រ​ការវាយលុក​របស់​រុស្ស៊ី​ទេ ប៉ុន្តែ​បាន​បង្កើន​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ផ្សេងទៀត​ជាមួយ​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​។​ ​ជំនួប​របស់​មេដឹកនាំ​ទាំង២ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) នៅ​ទីក្រុង Samarkand បាន​ឈានដល់​ចំណុច​សំខាន់​មួយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​ថ្លែងប្រាប់​លោក Xi ថា យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំហរ​តុល្យភាព​របស់​មិត្ត​ចិន ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ ដោយ​បង្ហាញថា ប្រទេស​ចិន​មាន​មន្ទិលសង្ស័យ ​និង​ការព្រួយបារម្ភ​អំពី​ស្ថានការណ៍​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន លោក​Putin បាន​និយាយថា លោក​យល់​ពី​បញ្ហា​នេះ​។​

​លោក ​Putin និយាយថា ​ក្នុងអំឡុង​ជំនួប យើង​នឹង​ពន្យល់​ពី​ជំហរ​របស់​យើង​។ ការវាយលុក​នេះ​បានធ្វើឱ្យ​ទីក្រុង​មូ​ស្គូធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ ជាមួយ​ប្រទេស​លោកខាងលិច​ចាប់តាំងពី​សង្គ្រាមត្រជាក់ ហើយ​បានធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ និង​ថាមពល​សកល​កើនឡើង​។ វា​ក៏​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រទេស​ចិន ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកខាងលិច​ ខណៈ​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជុំវិញ​បញ្ហា​រួមមាន​សិទ្ធិមនុស្ស និង​អនាគត​របស់​កោះ​តៃវ៉ាន់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm