សភា​អឺរ៉ុប​អនុម័ត​ប្រាក់កម្ចី ៥ពាន់​លាន​អឺរ៉ូ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/09/16 06:42:27 pm        576

​​អឺរ៉ុប៖ សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអនុម័ត​លើ​ការបែងចែក​ប្រាក់កម្ចី​អឺរ៉ុប​ចំនួន ៥ពាន់​លាន​អឺរ៉ូ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រាក់កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ពិសេស​នៃ​ជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុ ដែល​បានលើកឡើង​កាលពី​ខែឧសភា​ដោយ​គណៈកម្មការ​អឺរ៉ុប​ថា ​នឹង​ផ្តល់ប្រាក់​កម្ចី​រហូតដល់ ៩ពាន់​លាន​អឺរ៉ូ​ដល់ទី​ក្រុង​គី​វ​សម្រាប់​ឆ្នាំ២០២២។

នេះ​គឺ​ការបន្ថែម​លើ​កញ្ចប់​ជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុគ្រាអាសន្នកាលពី​ពេលមុន​ចំនួន​ ១.២​ពាន់​លាន​អឺរ៉ូដែល​ស្ថាប័ន​អឺរ៉ុបបាន​ព្រមព្រៀង​ភ្លាមៗ ​មុនពេល​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ២០២២​។ ក្នុងចំណោម​ជំនួយ​ទឹកប្រាក់​ចំនួន ៩ពាន់​លាន​អឺរ៉ូ​ដែល​បាន​សន្យា​កាលពី​និ​ទាឃ​រដូវ​មុន​នោះ ទឹកប្រាក់​ដំបូង​ចំនួន ១ពាន់​លាន​អឺរ៉ូត្រូវបាន​បញ្ចេញ​កាលពីដើម​ខែសីហា​។ ​គោលបំណង​នៃជំនួយ​ម៉ាក្រូ​ហិរញ្ញវត្ថុ​នេះ ជា​ទម្រង់​នៃ​ប្រាក់កម្ចី​រយៈពេល​វែង​លើ​លក្ខខណ្ឌ​អនុគ្រោះ​ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ជាក់លាក់​មួយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​និង​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​បន្ទាន់ និង​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​។​

​សភា​អឺរ៉ុប​បាន​និយាយថា​ តម្រូវការ​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​របស់​អ៊ុយ​ក្រែ​ន​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី​។ ​បន្ថែម​លើ​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ផ្លូវថ្នល់ ស្ពាន រោងចក្រ លំនៅឋាន មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្សេងទៀត ប្រទេស​នេះ​ក៏បាន​បាត់បង់​លទ្ធភាព​ទទួលបាន​ទីផ្សា​រ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផងដែរ​។ ការ​បែង​ចែក​ថវិកា​នេះ​ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្របតាម​នីតិវិធី​បន្ទា​ន់​ដោយមាន​សមាជិក​ចំនួន ៥៣៤នាក់​បោះឆ្នោត​គាំទ្រ ៣០នាក់​ប្រឆាំង និង ២៦​​នាក់​អនុប្បវាទ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm