ក្លិប E-Sports ចិន EDG ប្រកាស​សាងសង់​មជ្ឈមណ្ឌល​កីឡា E-Sports យក្ស​នៅ​ទីក្រុង​សៀង​ហៃ​

2022/09/16 06:55:50 pm        66

​E-Sports៖ ក្លឹប​កីឡា​អេឡិចត្រូនិក​របស់​ចិន EDG បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ពីគំរោង​របស់ខ្លួន ​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​នៅ​ទីក្រុង​សៀង​ហៃ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៩ពាន់​លាន​យន់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៥​។​

​មាន​ទីតាំងនៅ​តំបន់ឆ្នេរ Hongqiao មជ្ឈមណ្ឌល​កីឡាអេ​ឡិច​ត្រូ​និ​ច Shanghai Super Hopson One មាន​ទំហំ​សំណង់​សរុប​ប្រហែល ៧០​ម៉ឺន​ម៉ែត្រការ៉េ​។ ទីតាំង​នេះ​ជា​គោលដៅ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក ទីស្នាក់ការ​កណ្តាល ដែល​នឹង​ក្លាយជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​បំផុត​ ក្នុង​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​ក្នុង​ទីក្រុង​សៀង​ហៃ​។​ មជ្ឈមណ្ឌល​នេះ​នឹង​រួមមាន​កីឡដ្ឋាន​ចំនួន ២ ដោយ​ទី១ គឺជា​កីឡដ្ឋាន​កីឡា​អេឡិចត្រូនិក​ស្តង់ដា​រ​អន្តរជាតិ​ដំបូង​គេ​ នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ដែលមាន​ផ្ទៃដី ១៥,០០០ម៉ែត្រការ៉េ មាន​ចំណុះ ៣,០០០កៅអី​។

មួយទៀត​គឺ "EDG League of Heroes Home Arena" ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ៦,០០០ម៉ែត្រការ៉េ មាន​ចំណុះ ១,០០០កៅអី​។ ​លើសពីនេះ មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​ទីតាំង​កំសាន្ត​ផ្សេងៗ​ សំរាប់​មហាជន​ដែលមាន​ទំហំ ១៨,០០០ម៉ែត្រការ៉េ​ផងដែរ​។ បន្ថែម​ពីលើ​កីឡា​អេឡិចត្រូនិក Shanghai Super Hopson One ក៏​នឹង​បង្កើត​ហាង​លក់​សម្ភារៈ​កីឡា​ដំបូង​គេ​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​ផងដែរ រួមទាំង​សាល​មុជ​ក្នុង​អគារ​ជម្រៅ ៤៦ម៉ែត្រ រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេសៗ​ជាច្រើន​ទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        117
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm