រុស្ស៊ី និង​ចិន​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

2022/09/16 07:01:54 pm        687

​រុស្ស៊ី៖ ក្រុម​នាវិក​មកពី​កងទ័ពជើងទឹក​ប្រទេស​រុស្ស៊ី​ កំពុង​ធ្វើ​សមយុទ្ធ​យុទ្ធសាស្ត្រ​រួមគ្នា​ជាមួយ​សម​ភាគី​ចិន​ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​រៀបចំ​ទំនាក់ទំនង​រវាង​នាវា ធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​ពិត ព្រមទាំង​គាំទ្រ​ឧទ្ធម្ភាគចក្រ​នៅលើ​នាវា​។

សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ខាង​កងទ័ពជើងទឹករ​វាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ប៉េកាំង រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ព្រមទាំង​ការពារ​សកម្មភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​នានា​។​ ​វីដេអូ​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​កាលពី​ថ្ងៃទី១៥ ខែកញ្ញា បានបង្ហាញនាវាចម្បាំងរបស់​កង​ទ័ពជើងទឹក​រុស្ស៊ី និង​ចិនបាន​ល្បាត​រួមគ្នា​ជា​លើក​ទី​ពីរ រវាង​ប្រទេស​ទាំងពីរ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា សមយុទ្ធ​កងទ័ពជើងទឹក​នឹងមាន​សមយុទ្ធ​យុទ្ធសាស្ត្រ​រួម ​និង​ការរៀបចំ​ទំនាក់ទំនង ព្រមទាំង​ការធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​ដោយមាន​ការបាញ់​កាំភ្លើង​ធំ​ បាញ់​គ្រាប់​ពិត និង​ការហោះហើរ​ឧទ្ធម្ភាគចក្រ​នៅលើ​នាវា​។​

​នេះ​គឺជា​សមយុទ្ធ​លើក​ទី​២ ដែល​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ល្បាត​រួមគ្នា​របស់​កងទ័ពជើងទឹក​នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​លើក​ទី​១ ​ត្រូវបាន​អនុវត្ត​កាលពី​ខែតុលា ឆ្នាំ​២០២១​។ សមយុទ្ធ​នេះ​ធ្វើឡើង​ស្របពេល​នឹង​ជំនួប​ដែល​បាន​គ្រោងទុក​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​ចិនលោក Xi Jinping រួមជាមួយ​មេដឹកនាំ​អាស៊ី​ផ្សេងទៀត​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm