អភិបាលរងខេត្តឧត្ដរមានជ័យ ជំរុញឲ្យយុវវ័យប្រកាន់ភ្ជាប់នូវសីលធម៌ ទំនៀមទំលាប់ប្រពៃណីល្អរបស់ខ្មែរ

2022/09/16 09:37:38 pm        821

ឧត្តរមានជ័យ៖ ក្នុងនាមជាសសរទ្រូងនៃប្រទេសជាតិ និងជាទំពាំងស្នងឫស្សីដ៏ល្អ យុវវ័យទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាធនធានមនុស្សមានតម្លៃប្រកប​ដោយ​ក្រម​សីលធម៌ល្អ​ដើម្បី​ជា​ប្រយោជន៍​ក្នុងគ្រួសារ និងសង្គម។

ថ្លែងបែបនេះ ខណៈលោកស្រី មិន ធារី អភិបាលរងខេត្តឧត្ដរមានជ័យអញ្ជើញចូលរួម​ក្នុង​ពិធីបើកវគ្គអប់រំផ្សព្វផ្សាយ ​ស្តីពីការលើកកម្ពស់សីលធម៌សង្គម ​តម្លៃស្ត្រី ​និងគ្រួសារខ្មែរ ក្រោម​ប្រធានបទ៖ «បាតុភាព និងផលប៉ះពាល់របស់យុវវ័យ» នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២នេះ។

ក្នុងនោះដែរលោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ ​បានលើកឡើងថា វគ្គអប់រំ​ផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីផ្ដល់ប្រយោជន៍​ដល់សង្គម ​និង​ទប់ស្កាត់​រាល់​ទង្វើ​ទាំងឡាយ​ណា​ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រពៃណីជាតិរបស់យើងជា​ ពិសេសយុវវ័យ និង​រួមគ្នា​ដោះស្រាយនូវបញ្ហាប្រឈមនានា​មួយចំនួន ដែលជាផលប៉ះពាល់ដល់យុវវ័យ នឹងក្រុមគ្រួសារ និងសង្គមទាំងមូល។

លោកស្រី មិន ធារី បានលើកឡើងបន្ដថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម​ តម្លៃស្ត្រី និង គ្រួសារខ្មែរ ​ដែលមានសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ​ជាប្រធានកិត្តយស បានដឹកនាំ​គាំទ្រឲ្យមានលទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និងឈានទៅ​សម្រេចផែនការយុទ្ធសាស្ត្រជាតិ ​យុទ្ធសាស្ត្រចតុកោណ​ គោលនយោបាយភូមិ ​ឃុំ ​មានសុវត្ថិភាព និងផែនការ​យុទ្ធសាស្ត្រ​នារី​រតនះ ទី៥ របស់ក្រសួងកិច្ចការនារីផងដែរ។

យ៉ាងណាម៉ិញលោកស្រី អភិបាលរងខេត្ត ​បានផ្ដាំផ្ញើ​ឲ្យលោកគ្រូ ​អ្នកគ្រូ ប្អូនៗ ​សិស្សានុសិស្ស​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្តតាមរយៈក្រុមគ្រួសារ ​មិត្តអប់រំមិត្ត ​ដើម្បីឲ្យយុវវ័យ​បានយល់​ច្បាស់​ហើយរួមគ្នាកែប្រែរាល់ទស្សនៈ ឥរិយាបថ​ និង​អត្តចរិត​អវិជ្ជមាន​ឲ្យ​ស្របតាម​ក្រម​សីលធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​ ដើម្បី​ចូលរួមលើកកម្ពស់ ​សីលធម៌​សង្គមតម្លៃស្ត្រី និងគ្រួសារ៕

អត្ថបទ៖ ឃិន សារិទ្ធិ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm