WHO៖ អត្ថប្រយោជន៍​វ៉ាក់សាំង​បង្ការ​ COVID-19​ របស់​ក្រុមហ៊ុន AstraZeneca មាន​ច្រើនជាង​ហានិភ័យ​

2021/04/27 09:59:58 am        479

​ស្វីស៖ លោក ​រ៉ូ​ហ្គេ​រី​យ៉ូ ហ្គា​ស្ប៉ា ​ប្រធាន​និយតកម្ម​អង្គការ​សុខភាព​ពិភពលោក ​(WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អង្គការ​របស់​លោករំពឹង​ថា គ្មាន​ហេតុផល​ត្រូវ​ផ្លាស់ប្ដូរ​ការវាយតម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​ថា អត្ថប្រយោជន៍វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន Astra​Zeneca ដែល​ជា​ក្រុមហ៊ុន​សហការ​រួមគ្នា​រវាង​អង់គ្លេស និង​ស៊ុយអែត​មាន​ច្រើនជាង​ហានិភ័យ​នោះ​ទេ។​

​លោក ​ហ្គា​ស្ប៉ា បាន​និយាយ​ថា អង្គការ WHO ​កំពុង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ទិន្នន័យ​ចុង​ក្រោយ​គេ​ជាមួយ​នឹង​អឺរ៉ុប និង​ក្រុម​និយតករ​ផ្សេងទៀត ក្រោយ​មាន​របាយការណ៍​ពី​បញ្ហា​ឈាមកក​ នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ទទួល​បាន​វ៉ាក់សាំង​ខាងលើ។​ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​និយតករ​ឱសថ​អឺរ៉ុប​បាន​និយាយ​ថា មាន​នូវ​ការ​ផ្សារភ្ជាប់​ច្បាស់លាស់​រវាង​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន AstraZeneca និង​បញ្ហា​ឈាមកក​ដ៏​កម្រ​នៅ​ក្នុង​ខួរក្បាល ថ្វីត្បិតតែ​មូលហេតុ​ដោយ​ផ្ទាល់នៅ​មិនទាន់​បាន​ដឹង​ក៏ដោយ។​ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប ​(EMA) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ ក្រោយ​សេចក្តី​អធិប្បាយ​របស់​លោក ម៉ា​កូ កា​វ៉ា​លឺ​រី ប្រធាន​​ក្រុម​វាយតម្លៃ​វ៉ាក់សាំង​ថា ពួកគេ​នៅ​ពិនិត្យមើល​វ៉ាក់សាំង​មួយ​នេះ ហើយ​រំពឹង​ថា​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​រក​ឃើញ​នៅ​ថ្ងៃ​ពុធ ឬ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។​

​លោក​ ហ្គា​ស្ប៉ា បន្ត​ទៀត​ថា អង្គការ WHO រំពឹង​ថា​នឹង​ឈាន​ដល់​ការវាយតម្លៃ​ថ្មី​នៅ​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ជំនួប​របស់​ក្រុមប្រឹក្សា​សុវត្ថិភាព​ឱសថ ប៉ុន្តែ​ពួកគេ​គ្មាន​ជំនឿ​ថា មាន​ហេតុផល​ត្រូវ​ផ្លាស់ប្ដូរសេចក្តី​ណែនាំ​របស់​ពួកគេ​ដែល​ថា អត្ថប្រយោជន៍​របស់​វ៉ាក់សាំង មាន​ច្រើនជាង​ហានិភ័យ​នោះ​ទេ។​ លោក​បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រ​ទស​ស្វី​ស​ថា អ្វី​ដែល​យើង​អាច​និយាយ​បាន គឺ​ការវាយតម្លៃ​ដែល​យើង​មាន​សម្រាប់​ពេលនេះ គឺ​ការ​វាយ​តម្លៃ​ថា អត្ថប្រយោជន៍​-​ហានិភ័យ​សម្រាប់​វ៉ាក់សាំងនៅតែ​វិជ្ជមាន​ដដែល ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1014
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        508
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm