អាជ្ញាធរបានត្រៀមរថយន្តបន្ថែមលើចំនួន ១៧៥គ្រឿង ករណីប្រជាពលរដ្ឋច្រើនរង់ចាំធ្វើដំណើរ

2022/09/16 10:08:11 pm        625

ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន សម្រាប់​ឱកាសឈប់សម្រាក ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រើប្រាស់រថយន្តក្រុងចំនួន ​១៧៥ គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋទៅស្រុកកំណើតនៅតាមបណ្ដាខេត្ត ​ដោយមិនគិតថ្លៃ។ លើសពីចំនួនរថយន្ត ១៧៥គ្រឿងនេះ អាជ្ញាធរ​ក៏បានត្រៀមរថយន្ត​បន្ថែមក្នុងករណីបើមាន​ប្រជាពលរដ្ឋ​ច្រើនរង់ចាំធ្វើដំណើរ។

សម្រាប់ឱកាសឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​ គឺនឹងមានរថយន្តក្រុងចំនួន ១៧៥គ្រឿង ​សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត​ដោយមិនគិតថ្លៃ។ ការដឹកជញ្ជូន​ពលរដ្ឋ​ចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនេះ ​គឺមានរយៈពេល​ ៥ថ្ងៃ ​ចាប់ផ្ដើមពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា។

ពាក់ព័ន្ធនឹងរឿងត្រៀមជូនប្រជាពលរដ្ឋត្រឡប់ទៅស្រុកកំណើតនេះ លោក ឃ្លី នរៈ ប្រធាន​ការិយាល័យ​រដ្ឋបាល​ នៃរដ្ឋាករស្វយ័តដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង​ (City Bus)​ រាជធានីភ្នំពេញ លើកឡើងថា ក្រុមការងារក៏បានពិចារណា​ និងបានត្រៀមរថយន្តបន្ថែមលើចំនួន រថយន្តដែល​បាន​ដាក់ចេញ ១៧៥គ្រឿង ​ក្នុងករណីដែលមានប្រជាពលរដ្ឋច្រើនរង់ចាំធ្វើដំណើរ។

លោករំពឹងថា​ ចំនួនអ្នកជិះគឺអាចក្នុងរង្វង់ជាង​ ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈការចាប់ផ្ដើមចេញ​ដំណើរ​គឺនៅម៉ោង៥.៣០នាទីព្រឹក។

ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង​ (City Bus) រាជធានី​ភ្នំពេញ ​បន្តថា ការធ្វើដំណើរគឺធ្វើឡើងចំនួនពីរជើង ​ក្នុងមួយថ្ងៃ សម្រាប់​បណ្ដាខេត្ត​ដែលនៅជិតរាជ​ធានី​ភ្នំពេញ។​ រីឯបណ្ដាខេត្តដែលនៅឆ្ងាយ ​គឺធ្វើដំណើរតែមួយជើងប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។

ចំពោះរថយន្តចំនួន ​១៧៥គ្រឿង ​ដែលបានត្រៀមនោះ​ គឺមានការបែងចែក ​១២០ គ្រឿងសម្រាប់ ការ​ចាកចេញ​ទៅបណ្ដាខេត្ត ​និងចំនួន ៥៥គ្រឿង ​សម្រាប់​ភូមិសាស្រ្តរាជធានីភ្នំពេញ៕

អត្ថបទ៖គឺមហុក


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm