ទំនាក់ទំនងការទូត និងប្រព័ន្ធអនុគ្រោះពន្ធ ធ្វើឲ្យការនាំចេញទៅអាមេរិកមានកំណើនល្អ

2022/09/16 10:16:17 pm        568

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច ថា គោលនយោបាយការបរទេសរបស់កម្ពុជា ដែលមានទំនាក់​ទំនង​ការ​ទូតល្អជាមួយ សហរដ្ឋអាមេរិក បានកំពុងធ្វើឲ្យសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ​និងស្របពេលដែលប្រទេសមួយនេះ ​បានបន្តផ្តល់ GSP លើមុខទំនិញមួយចំនួន ​នៃការនាំចេញរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈខុស​គ្នា ខណៈទីផ្សារអាមេរិក ​បានផ្តោតសំខាន់លើផលិតកម្មនៃឧស្សាហកម្មធុនធ្ងន់ និងការផលិតទំនិញ​ដែលមានបច្ចេកវិទ្យាខ្ពស់ជាដើម​ ខណៈកម្ពុជាផលិតនូវសម្លៀកបំពាក់ ស្បែកជើង និងកាបូប​សម្រាប់​ធ្វើដំណើរ ​និងផលិតផលកសិកម្មជាដើម​ ដែលបច្ចុប្បន្នធ្វើឲ្យផលិតផលទាំងនេះ កំពុង​ហូរចូល​ទៅកាន់ទីផ្សារអាមេរិកមានកំណើនល្អប្រសើរ។

ឯកឧត្តម បន្តថា ចំពោះកត្តាដែលធ្វើឲ្យទំនិញកម្ពុជា​ នាំចេញទៅកាន់សហរដ្ឋអាមេរិកមានកំណើន គួរជាទីកត់សម្គាល់នេះ ​គឺបានកើតចេញពីទំនាក់ទំនង​រវាងប្រទេសទាំងពីរ ជាពិសេស​គោល​នយោបាយ ការបរទេស​ របស់កម្ពុជា ​ដែលមានទំនាក់ទំនងការទូតល្អជាមួយសហរដ្ឋអាមេរិក ក្នុងនោះ​ចំពោះការធ្វើពាណិជ្ជកម្ម, ​សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ និងបានកំពុង​បន្តផ្តល់ GSP ដល់ ​ទំនិញមួយចំនួន ​សម្រាប់ទីផ្សារ ​នាំចេញរបស់កម្ពុជា។

លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ ​និងស្បែកនៅកម្ពុជា ​ថ្លែងឲ្យដឹងថា នៅ​ក្នុងឆមាសទី១ ឆ្នាំ ២០២២​ ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងស្រុក ​បាន​មមាញឹក​យ៉ាងខ្លាំង និង​បាន​ស្រូប​យក​កំលាំង​ពលកម្មបន្ថែមយ៉ាង ​ច្រើន​នៅតាមរោងចក្រនីមួយៗ ​ខណៈដែល​មាន​ការបញ្ជា​មាន​ចំនួនច្រើន ជាពិសេសពីផ្សារសហរដ្ឋអាមេរិក ​និងសហគមន៍អឺរ៉ុបជាដើម ​ប៉ុន្តែនៅក្នុងឆមាសទី២ នេះ ចំណែកការផលិតហាក់ដូចជានៅទ្រឹង​ នឹងមិនមានការថែមម៉ោងច្រើនដូចមុនឡើយ ស្រប​ពេលការបញ្ជាទិញមានចំនួនថមថយចុះ។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មនាំចេញទំទិញ​របស់កម្ពុជា មាន​ទំហំទឹកប្រាក់ប្រមាណជាង ១៥,៦ ​ពាន់លានដុល្លារ កើនឡើងជាង ២៦% បើធៀបរយៈពេល​ដូចគ្នា​ទៅឆ្នាំ ២០២១ ក្នុងនោះសម្រាប់ការនាំចេញទៅកាន់ទីផ្សារអាមេរិក ​មានទំហំជាង ៦,៤ ពាន់លានដុល្លារ កើនឡើងជាង ៣៧% ខណៈការនាំចូលពីសហរដ្ឋអាមេរិក មានត្រឹម ២២៤ លានដុល្លារ ថយចុះជាង ៣% ​បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        7
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm