អាណាព្យាបាល និងសិស្សទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា

2022/09/16 03:29:06 pm        5.0 K

កណ្ដាល៖ គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា ។

លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងប្រាប់BTV ថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខានិង ​សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់​នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា​ និងសិស្សបានសហការប្រមូលអាវ ​ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។

អាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម ​សារព័ត៌មានបង្ហោះផ្សាយ​រូប​គ្រូវ៉ៃស្មា​កូនស្រីលោកស្រី ​លោកស្រីមានការ​តក់ស្លុត​ និងបានណែនាំកូនត្រូវ ​គោរព​ វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ​ហើយលោកស្រី ​ក៏បានស្នើសុំបណ្តាញអ្នក​ សារព័ត៌មាន សង្គមFacebook ជាដើម ​ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ​ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រី​សំរួល​អារម្មណ៍​ចូលរៀនធម្មតាវិញ ​និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សូវិចារ បានសរសេរសារគំាទ្រ​ដំណោះ​ស្រាយរួម​ រវាងអាណាព្យាបាល សិស្ស ​និងគណៈគ្រប់គ្រងសាលានេះ ហើយក៏សូមថ្លែង​អំណរ​គុណ​ចំពោះមហាជន ​ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួម​លើក​កម្ពស់គុណភាពអប់រំកម្ពុជា ​ជាពិសេសនោះ ​ការលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួម​ពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា»
2025/01/27 09:28:53 pm        1
អភិបាលរាជធានីណែនាំអាជ្ញាធរខណ្ឌ សង្កាត់ ចេញត្រួតពិនិត្យ និងហាមមិនឱ្យដុតផាវជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំចិន
2025/01/27 06:11:43 pm        1
ស្ថាប័នជំនាញ៖ កម្ពុជាចាប់ផ្ដើមមានខ្យល់ស្អាតឡើងវិញហើយ ក្រោយរងការបំពុលប៉ុន្មានថ្ងៃមកនេះ
2025/01/27 06:08:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា»

2025/01/27 09:28:53 pm
​នាវិកអង់គ្លេស បាត់ខ្លួននៅសមុទ្រ ខណៈព្យុះដ៏ខ្លាំង បានបក់បោកនៅភាគខាងលិចបារាំង
2025/01/27 08:03:33 pm
​ទាហាននីហ្សេរីយ៉ាយ៉ាងតិច ២២នាក់ ត្រូវបានសម្លាប់ ខណៈក្រុមបះបោរទប់ទល់ការវាយលុករបស់យោធា
2025/01/27 07:58:33 pm
​មេដឹកនាំកោះតៃវ៉ាន់ អំពាវនាវឲ្យសុខដុមនឹងគ្នា អំឡុងមានការប្រឈមមុខ ជុំវិញការបន្ថយថវិកា
2025/01/27 07:34:18 pm
​ក្មេង ២នាក់ ស្លាប់ និងមនុស្ស ១៧នាក់ ត្រូវបានសង្រ្គោះ ក្នុងហេតុការណ៍លិចទូកនៅសមុទ្រមេឌីទែរ៉ាណេ
2025/01/27 07:13:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/24 11:31:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/26 08:04:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am