នាវា​ដឹក​ទំនិញ​អ៊ីរ៉ង់​រង​ការ​វាយ​ប្រហារ​ដោយ​ជន​អនាមិក​នៅ​ក្នុង​សមុទ្រ​ក្រហម​

2021/04/27 09:59:58 am        139

​អា​រ៉ា​ប៊ី​សា​អូឌីត​៖ ទូរទស្សន៍ Al Arabiya​ របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា នាវា​ដឹកទំនិញ​អ៊ីរ៉ង់​បាន​រង​ការវាយប្រហារ​ ដោយ​ជន​អនាមិក​នៅ​ក្នុង​សមុទ្រ​ក្រហមស្ថិតនៅ​ចន្លោះ​អាហ្វ្រិក និង​អាស៊ី ខណៈ​ដែល​ទូរទស្សន៍​ពាក់កណ្ដាល​ផ្លូវការ​អ៊ីរ៉ង់ Tasnim បាន​ឲ្យ​ដឹង​ថា នាវា​មួយ​គ្រឿង​នេះ​រង​ការវាយប្រហារ​ដោយ​ប្រើ​គ្រាប់មីន។​

​ទូរទស្សន៍ Al Arabiya បាន​លើក​ឡើង​ពី​ប្រភព​មិន​ប្រាប់​ឈ្មោះថា នាវា​អ៊ីរ៉ង់​រង​ការវាយប្រហារ​នៅ​ជិត​តំបន់​ឆ្នេរ​សមុទ្រ​អេ​រី​ត្រៀ និង​ជា​នាវា​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ប៉ុន្តែ​ពួកគេ​មិនបាន​ផ្តល់​ភស្តុតាង​ដែល​អាច​បញ្ជាក់ ​ពី​អំណះអំណាង​របស់​ពួកគេ​នោះ​ឡើយ។​ ដោយឡែកទូរទស្សន៍ Tasnim បាន​បញ្ជាក់​ថា នាវា​មួយ​គ្រឿង​នេះ​មានឈ្មោះ Iran Saviz ជា​នាវា​ឈរជើង​នៅ​ក្នុង​សមុទ្រ​ក្រហម អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះដើម្បី​គាំទ្រ​កង​កុម្ម៉ង់ដូ​អ៊ីរ៉ង់ ដែល​គេ​បញ្ជូន​ឲ្យ​ចុះ​បេសកកម្ម​អម​ដំណើរ​ប្រឆាំង​នឹង​ចោរ​សមុទ្រ។​ ខណៈ​ពេល​នោះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​មិន​អាច​បញ្ជាក់​ដោយ​ឯក​រាជ្យ​ លើ​សេចក្ដីរាយការណ៍​មួយ​នេះ​បាន​នោះ​ទេ ហើយ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​ក៏​មិន​អាច​សុំ​សេចក្ដី​អធិប្បាយ​ភ្លាមៗ​ បាន​នោះ​ដែរ។​

​វា​គឺជា​ករណី​វាយប្រហារ​ចុងក្រោយ​គេ​ មក​លើ​នាវា​ដឹកទំនិញ​គ្រប់គ្រង​ដោយ​អ៊ីស្រា​អែល និង​អ៊ីរ៉ង់​ចាប់​តាំង​ពី​ចុងខែ​កុម្ភៈ ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​បច្ចាមិត្ត​ទាំង​២ តែងតែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញទៅមក​ទៅលើ​អ្នកទទួលខុសត្រូវ។ ឧប្បត្តិហេតុ​ទាំងនេះ​ដែរ បាន​កើតមានឡើង​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ចូ បៃ​ដិ​ន ដែល​បាន​ឡើង​កាន់​អំណាច​កាលពី​ខែ​មករា​កន្លែង​ទៅ ប្ដេជ្ញា​ចិត្ត​វិលត្រឡប់​មកកាន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ​ជាមួយ​ប្រទេស​មហាអំណាច​ពិភពលោក ដែល​ត្រូវ​បាន​បោះបង់ចោល​ដោយ​អតីត​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បើសិនជា​ទីក្រុង​តេ​អេ​រ៉ង់វិល​ត្រឡប់​មក​អនុវត្តន៍ ​ពេញ​លេញ​ជាមួយ​កិច្ចព្រមព្រៀង​មួយ​នេះ​វិញ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm