ប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ច និងចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកនៅកម្ពុជា

2022/09/17 10:16:52 pm        618

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម លឿង ជុនយីង (Leung Chun-Ying) អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន រួមនឹងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV ព័ត៌មានថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ប្រធានមូលនិធិGX នៅកម្ពុជា គឺ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែងឡើងវិញ។

គ្រោងធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទីព្រឹក គម្រោងនេះផ្តោត​សំខាន់​លើ០៣ចំនុច គឺទី១.មូលនិធិGX ផ្តល់នូវរថយន្តចល័តបំពាក់ដោយ​សម្ភារៈបរិក្ខារវេជ្ជសាស្រ្តវះកាត់​ភ្នែកគ្រប់មុខ សម្រាប់ធ្វើការវះកាត់ភ្នែកឡើងបាយ(ជំងឺភ្នែកផ្សេងៗ) ចំនួន០២គ្រឿង ប្រគល់​ជូន​ខេត្តព្រៃវែង, ទី២.អញ្ជើញគ្រូពេទ្យភ្នែក និងមន្រី្ត ដើម្បីទៅសិក្សាបំពេញបន្ថែមនៅ​ទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីមានជំនាញច្បាស់លាស់ក្នុងការ​ប្រើប្រាស់​សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត នៅក្នុងរថយន្តចល័តនេះ និងទី៣.ជួយផ្តល់សេវាព្យាបាល វះកាត់ជំងឺភ្នែកដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដោយមិនគិតថ្លៃ។ នេះជាគម្រោងទី២ហើយ ដែលគម្រោងទី១ បានអនុវត្តន៍នៅក្នុងខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨-២០១៩ ដោយអនុវត្តន៍​គម្រោងបានរយៈពេលជាង១ឆ្នាំ បានធ្វើការវះកាត់ ព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម ដោយជោគជ័យបានចំនួនជាង ៦០០០នាក់ ហើយពួកគាត់អាចបន្តជីវិតរស់នៅ​ដោយភាពសប្បាយរីករាយ។លើសពីនេះគម្រោងនេះបានចូលរួមចំណែកបង្កើនសមត្ថភាពមន្រី្តសុខាភិបាលផ្នែកចក្ខុរោគ និងបង្កើនការយល់ដឹងពីសារៈសំខាន់ នៃការថែទាំសុខភាពភ្នែក និងការវះកាត់ភ្នែកឡើងបាយ។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ក្នុងអន្តរកាលកូវីដ-១៩ ក្រសួងសុខាភិបាល បានទទួលអំណោយឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាជំនួយរបស់មូលនិធិGX នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm