ឯកឧត្តម ឃួង ស្រេង ប្រាប់អាជ្ញាធរខណ្ឌមិនត្រូវបិទបាំងបទល្មើសល្បែងស៊ីសង បើរកឃើញខណ្ឌនោះទទួលខុសត្រូវ

2022/09/17 04:45:41 pm        666

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ណាមួយទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះបានឃើញ និងចុះបង្ក្រាបបាន គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។

ក្នុងកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សាលារាជធានីនឹងបង្កើតក្រុមលេខាធិការដ្ឋានមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន និងស្នងការរាជធានី ជាអនុប្រធានអចិន្ត្រៃ ដើម្បីចុះបង្ក្រាបបទល្មើសល្បែងស៊ីសង។

ឯកឧត្តមបានបន្តថា ក្រុមការងាររបស់សាលារាជធានីនេះ ពេលចុះបង្ក្រាបនៅខណ្ឌណាមួយមិនឲ្យអភិបាលខណ្ឌចុះបង្ក្រាបជាមួយទេ ដោយខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលឲ្យដកដំណែងអភិបាលខណ្ឌនោះ មិនលើកលែងឡើយ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ខណ្ឌនីមួយៗពិតជាបានដឹង នូវអ្វីដែលខុសច្បាប់ចំពោះការបើកល្បែងស៊ីសងក្នុងខណ្ឌរបស់ខ្លួន។ ចំពោះអ្នកមានច្បាប់អនុញ្ញាត ត្រូវមានទីតាំងច្បាស់លាស់ មិនត្រូវចេះតែដាក់គ្រប់កន្លែងនោះទេ ហើយបើឃើញមានដាក់ល្បែងក្នុងផ្សារណាមួយ មានល្បែងឆ្នោតជាដើម គឺត្រូវដកប្រធានផ្សារនោះ។

អភិបាលរាជធានី បានបន្តទៀតថា មួយវិញទៀត ត្រូវពិនិត្យទីតាំងការធ្វើអាជីវកម្មបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបិទទាំងអស់។ អាជ្ញាធរខណ្ឌមិនត្រូវបិទបាំង និងពាក់ព័ន្ធនោះឡើយ ទាំងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានា រួមទាំងមិនត្រូវផ្ដល់ដំណឹងមុនដល់ទីតាំងល្បើស ពេលដឹងក្រុមការងារចុះបង្ក្រាប។

ជាមួយនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងនេះ ។

គួរបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ជន​បរទេស​សរុប៤៧៩នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់
2026/02/06 08:59:10 am        1
ជីវប្រវត្តិរបស់ឯកឧត្តម តូ ឡឹម (TO Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម
2026/02/06 08:36:42 am        1
អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​​រយៈពេលមួយថ្ងៃ
2026/02/06 08:19:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជន​បរទេស​សរុប៤៧៩នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់

2026/02/06 08:59:10 am
​អ៊ុយក្រែន-រុស្ស៊ី បញ្ចប់កិច្ចចរចាសន្តិភាពជុំទីពីរ ដោយមានកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក និងកិច្ចប្រជុំថ្មី
2026/02/06 08:37:16 am
​ជីវប្រវត្តិរបស់ឯកឧត្តម តូ ឡឹម (TO Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀតណាម
2026/02/06 08:36:42 am
​អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​​រយៈពេលមួយថ្ងៃ
2026/02/06 08:19:30 am
​សម្ដេចធិបតី៖«យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។
2026/02/05 09:21:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/04 01:30:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/04 07:46:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 11:00:14 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am