កីឡា​បាល់ទះ​សម្រេច​ចុះ​កុងត្រា​ជាមួយ​គ្រូ​គុយបា ២​រូប​ដើម្បី​ពង្រឹង​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស៊ី​ហ្គេម​

2022/09/19 04:59:18 pm        112

​​បាល់ទះ​៖ ក្រោយ​មានការ​ទំនាក់ទំនង និង​សម្របសម្រួលរវាង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ជាមួយ​ឯកអគ្គរដ្ឋទូតគុយបា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា សហព័ន្ធ​បាន​ឈានដល់​ការចុះកិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​ជនជាតិ​គុយបា ២​រូប​ជា​ផ្លូវការ ដើម្បី​រួមចំណែក​ពង្រឹង​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ទាំង​ក្នុង​សាល និង​ឆ្នេរ​ខ្សាច់ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​ពិធី​ចុះកិច្ចសន្យា​នេះបានធ្វើ​ឡើង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ទីស្នាក់ការ​សហព័ន្ធ ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ដ្រី​សហព័ន្ធ ក្រុម​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​មួយចំនួន ក្នុងនោះ​ក៏មាន​វត្តមាន​ចូលរួម​ជា​សាក្សី​ពី​លោកជំទាវ​ Liurka Rodríguez Barrios ​ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ រីឯ​គ្រូ​គុយបា ២​រូបដែល​សហព័ន្ធ​បាន​ចុះ​កុងត្រាគឺមាន​លោក​ Karell Pena Ventoza ​ជា​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស និង​លោក​ Berto Friol Barrios ​ជា​គ្រូ​ជំនួយ​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស។​ ​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹងថា ការបន្ថែម​ក្បាលម៉ាស៊ីន​សម្រាប់​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា​នេះកើតឡើង​ដោយមាន​ការជួយជ្រោមជ្រែង ​ពី​សំណាក់​លោកជំទាវ​ឯកអគ្គ​រដ្ឋ​ទូច​គុយបា​ប្រចាំ​កម្ពុជា រហូត​ឈានដល់​ការចុះកិច្ចសន្យា​ជា​ផ្លូវការ បន្ទាប់ពី​សហព័ន្ធ​បាន​ពិនិត្យឃើញ​បច្ចេកទេស និង​ការបង្ហាត់​របស់​គ្រូបង្វឹក​ជនជាតិ​គុយបា​ទាំង ២​រូប​អស់​មួយរយៈ​ពេលកន្លងមក។​ ​លោក​ថា ក្រោយ​ការធ្វើ​តេស្ត​សាកល្បង ពិនិត្យ​លើ​ការផ្តល់​តិច​និ​ច និង​ទស្សនវិស័យ​មួយចំនួន​របស់​គ្រូ​ថ្មី​ទាំង ២ គឺ​ស្របតាម​អ្វីដែល​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធបានចង្អុលបង្ហាញ ក្នុងន័យ​តែមួយគត់គឺ​ចង់បាន​មេដាយមាសពេល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។

តែ​អ្វីៗ​ការប្រកួត​លើ​ទីលាន វា​មិន​ស្រួល​ដូច​ការនិយាយ​នោះទេ ប៉ុន្ដែ​លោក​ជឿជាក់ថា ការបន្ថែម​គ្រូបង្វឹក​ទាំងពីរនឹង​ជួយ​សហព័ន្ធ​ឲ្យ​មានសង្ឃឹម​កាន់តែ​ធំ ​ក្នុងការ​ប្រជែង​យក​មេដាយមាស។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ថែមថា ខ្លឹមសារ​នៃ​កិច្ចសន្យាគឺ​បើកទូលាយ ដោយ​សហព័ន្ធ​ទទួល​ជា​គ្រូបង្វឹក​ទាំង​បាល់ទះ​ឆ្នេរ​ខ្សាច់​ក្តី បាល់ទះ​ក្នុង​សាល​ក្តីរយៈពេល ១​ឆ្នាំ បើ​ងាកមើល​ទៅក្រោយ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ចប់​រយៈ ៣​ខែ​ទើប​ផុត​កិច្ចសន្យា​។ ក្នុងនោះ​សហព័ន្ធ​ចង់​បន្ត​កិច្ចសន្យាត្រូវ​ជូនដំណឹង​គ្នា​រយៈពេល ៣​ខែ​មុន ប៉ុន្តែ​បន្ត​ ឬ​មិន​បន្ត​គឺ​អាស្រ័យ​លើ​គុណ​ផល​របស់​គ្រូបង្វឹក​ទាំងពីរ ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈានទៅ​មុខ​ដល់​កម្រិតណា​? ​បច្ចុប្បន្នទេពកោសល្យ​របស់​កីឡាករ​កម្ពុ​ជាមាន ប៉ុន្តែ​ត្រូវ​បន្ថែម​លើ​បច្ចេកទេស និង​របៀប​មួយចំនួន ពិសេស​បាល់ទះ​ក្នុង​សាល មានន័យថា ពេលខ្លះ​គ្រូ​ចិន​លោក​ Li Jun ​អត់​មាន គ្រូ​គុយបា​អាចបំពេញ​បន្ថែម ឬអ្វី​ដែល​គ្រូ​គុយបា​អត់​មាន តែ​គ្រូ​ចិន​មាន ឬ​គ្រូខ្មែរ​មាន​ជាដើម។

សហព័ន្ធ​រំពឹងថា សមត្ថភាព​គ្រូ​ទាំង ៣​ដាក់​ប​ញ្ជូ​ល​គ្នានឹង​អាចបំពេញ​ចន្លោះប្រហោង ពិសេស​រយៈពេល ៨ ទៅ ៩​ខែ​ទៀតនឹង​ជំរុញ​កីឡាករ​កម្ពុជា​ឈានដល់​កម្រិត​ខ្ពស់ ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិ។ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ បន្ថែម។​ ​ទន្ទឹម​ជាមួយគ្នាលោក​ Leonid Abum Castillo ​និង​កញ្ញា​ Natyelis Riol Cardenas ​ដែលជា​អ្នកគ្រប់គ្រង​របស់​គ្រូបង្វឹក​គុយបា​ទាំង ២ សុទ្ធតែ​តាំងចិត្ត​នឹងចូលរួម​ជា​ធ្លុង​មួយ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រជែង​យកជ័យ​ជម្នះ​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ជាពិសេស​គឺ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​។ លើសពីនេះ ភាគី​គុយបាក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាល់​ដឹកនាំ​សហព័ន្ធ ដែល​បាន​ជួយ​សម្របសម្រួល​ការរស់នៅ និង​ការធ្វើការ​របស់ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ផង​ដែរ។​ ​ក្រៅពី​នាំ​យក​គ្រូ​បង្វឹក​មកពី​ប្រទេស​គុយបា សហព័ន្ធ ក៏​កំពុងតែ​ទាក់ទងតាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​គុយបា ឲ្យ​មាន​ការរៀបចំ​ការប្រកួត​មិត្តភាព​រវាង​ក្រុម​មកពី​គុយបា ជាមួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ​នៅ​អំឡុង​ខែ​តុលា​ខាងមុខ ពោល​គឺ​ស្រប​ពេល​នឹង​ការរៀបចំ​ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ បន្ថែម​ពីលើ​ការប្រកួត​មិត្តភាព​អន្តរជាតិរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​សិង្ហ​បុរី​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm