CNCC លើក​ការ​ប្រកួត​វិសាខា​ប៉ះ​អគ្គិសនី​កម្ពុជា​មក​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​

2021/04/27 09:59:58 am        120

បាល់ទាត់៖ ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​-CNCC បាន​ប្រកាស​លើក​ការប្រកួត​រវាង​ក្រុម​វិសាខា និង​ក្រុម​អគ្គិសនី​កម្ពុជា​មក​ប្រកួត​នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ ក្នុងនាម​គូប្រកួត​បង្គ្រប់​សប្ដាហ៍​នៃ​លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤ ដ្បិត​ដំបូង​ឡើយ​ក្រុម​ទាំងពីរ​ត្រូវ​ជួប​គ្នា​នា​ថ្ងៃ​ទី​១៣ ខែ​មេសា​ខាងមុខ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា។​

​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​លើក​ពេលនេះធ្វើឡើង​ ក្រោយ​មានការ​ឯកភាព​គ្នា​រវាង​តំណាង​ក្លិប​ទាំងពីរ។ ដូច្នេះ​នេះ​ជា​ប្រកួត​ទី​២ របស់​ក្រុម​វិសាខា និង​ជា​ការ​ប្រកួត​ក្រៅ​ដី​លើកដំបូង បន្ទាប់ពី​ប្រកួត​បើកឆាក​ស្មើ​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ០-០ ក្នុង​ដី ខណៈ​ក្រុម​អគ្គិសនី​កម្ពុជា​បាន​ឆ្លងកាត់ ៣​ប្រកួត​រួច​មក​ហើយ ជាមួយ​លទ្ធផល​ឈ្នះ១ និង​ចាញ់២។​ គួរ​ដឹង​ថា លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃ​ទី​១០ ខែ​មេសា​ចុង​សប្ដាហ៍​នេះត្រូវ​បាន​លើក​ពេល បន្ទាប់ពី CNCC បាន​ទទួល​វ៉ាក់សាំង​ពី​ក្រសួងសុខា​ភិ​បាលដើម្បី​ចាក់​ជូន​មន្ត្រី និង​កីឡាករ​ក្លិប​អាជីព​ទាំងអស់​នា​ថ្ងៃ​ទី​៩-១០ ខែ​មេសា។ ប៉ុន្តែ​ដោយ​កីឡាករ​អគ្គិសនី​កម្ពុជា និង​វិសាខា​បាន​ទទួល​ការ​វ៉ាក់សាំង​រួច ទើប CNCC អនុញ្ញាត​ឲ្យ​មានការ​ប្រកួត​ករ​វាង​ក្រុម​ទាំងពីរនា​ចុង​សប្ដាហ៍​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm