ឯកឧត្តម វ៉ា​ត់ ចំរើន​៖ ធ្វើ​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវ​ស្គាល់​តួនាទី និង​លុបបំបាត់​អគតិ​ទាំង ៤

2022/09/19 06:11:23 pm        81

​​ចំបាប់៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​មានប្រសាសន៍ថា ធ្វើ​អាជ្ញាកណ្ដាល​-​ចៅក្រម​ត្រូវ​ស្គាល់​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ពិសេស​ត្រូវ​ចៀស​ឲ្យ​ផុស​នូវ​អគតិ​ទាំង ៤ ដើម្បី​រក្សា​នូវ​គុណ​តម្លៃ និង​កេរ្ដិ៍​ឈ្មោះ​ក្នុង​អាជីព​មួយ​នេះ។ ​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបានបញ្ចប់​ការរៀបចំ​ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត​មូលដ្ឋានដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​សិក្ខាកាម​ចំនួន ៣០​នាក់​ចូលរួមមកពី​បណ្ដា​ក្លិបនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ក្រសួងមហាផ្ទៃ។​ ​តាម​ការបញ្ជាក់​របស់​មន្ដ្រី​ជំនាញ​ដដែល អាជ្ញាកណ្ដាល​-​ចៅក្រម​មាន​តួនាទី​សំខាន់ ២ ទី​១-​ការការពារ​នូវ​រាល់​បទបញ្ជា​ការប្រកួតតាម​និយាម​របស់​សហព័ន្ធ​អន្ដរជាតិ​នីមួយៗ ទី​២-​ត្រូវ​បញ្ជ្រាប​ចំណេះដឹង​ដល់​មនុស្ស​ទូទៅ មិន​ថា​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ឬ​មហាជន​នោះទេ ដើម្បី​ជ្រាប​ច្បាស់​ពី​ក្បួនច្បាប់​នៃ​ការប្រកួត ពិសេស​នៅពេល​មានការ​ផ្លាស់ប្ដូរ​ច្បាប់​ណាមួយដោយ​សហព័ន្ធ​អន្ដរជាតិ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដថា ក្រៅពី​ត្រូវ​ស្គាល់​តួនាទី អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវ​លុបបំបាត់​អគតិ​ទាំង ៤ ទី​១-​គ្រួសារនិយម ទី​២-​សេចក្ដីស្រលាញ់​ (​មនោសញ្ចេតនា​) ទី​៣-​ស្រលាញ់​ដោយសារ​ផលប្រយោជន៍ និង​ទី​៤-​គំនាប​របស់​នរណាម្នាក់​។ ឯកឧត្តម​ថា អគតិ​ទាំង ៤ នេះអាចធ្វើ​ឲ្យ​គុណ​តម្លៃ និង​កេរ្ដិ៍ឈ្មោះ​ត្រូវ​បាត់បង់​ភ្លាមៗ ប្រសិនបើ​មាន​ក្នុង​ខ្លួន​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម។

ដូច្នេះ​ត្រូវ​ចៀសវាង​ឲ្យ​ផុត​នូវ​អគតិ​ទាំង ៤ ព្រោះ​វា​ជា​គុណ​តម្លៃ​ដ៏​សំខាន់​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម។​

​ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំងអស់ ក្រោយ​បញ្ចប់​ការសិក្សា​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​មូលដ្ឋាន​នេះ ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ពិសេស​ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អគ្គលេខាធិការ និង​រដ្ឋបាល​សហព័ន្ធរៀបចំ​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជាចូលរួម​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​អន្ដរជាតិ​នានា ដើម្បី​ទទួលបាន​នូវ​អាជ្ញា​ប័​ណ្ឌ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ទៀតផង។​ ​គួរ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​ខាងលើគឺ​បង្រៀន​ដោយ​អាជ្ញាកណ្ដាល​អន្ដរជាតិរ​បស់​កម្ពុជា ២​រូបគឺ​លោក នុត សេរី​រដ្ឋា និង យឹ​ង សុវណ្ណារ៉ា ខណៈ​ជា​លទ្ធផល​ក្រោយ​សិក្សា​រយៈពេល ៣​ថ្ងៃមាន​សិក្ខាកាម​ទទួល​បា​ននិទ្ទេស​ល្អ ៩០% និង​និទ្ទេស​ល្អ​បង្គួរ ១០%៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm