Canelo Alvarez យកឈ្នះ Gennady Golovkin ការពារ​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​របស់ខ្លួន​បានសម្រេច

2022/09/19 06:43:58 pm        126

​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​ម៉ិ​ក​ស៊ិ​ក Saul Canelo Alvarez នៅតែ​អាច​ការពារ​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​របស់ខ្លួន​បានសំរេច ​ក្រោយ​យកឈ្នះ​កីឡាករ​ប្រដាល់​កា​ហ្សា​ក់​ស្ថាន Gennady Golovkin ពេញ ១២ទឹក​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​។ ​​នេះ​ជា​ជំនួប​ទី៣ ហើយ​រវាង​កំពូល​កីឡាករ​ប្រដាល់​ទាំងពីរ​នៅ​ទីក្រុង Las Vegas នេះ​ស្រប​ពេលដែល Canelo Alvarez ដណ្តើមបាន​ជ័យជំនះ​ជា​លើក​ទី២ បន្ទាប់ពី​ប្រកួត​ដំបូង​ស្មើគ្នា​ទាំង​ប្រទាំង​ប្រទូស​។

​​ចៅក្រម​ទាំង ៣ បានសំរេច​ឱ្យ Canelo Alvarez ឈ្នះ​ដោយ​ពិន្ទុ ១១៦-១១២, ១១៥-១១៣ និង ១១៥-១១៣​។ ​​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដ៏​តានតឹងកីឡាករ​ទាំង​ពីរបាន​គោរព​គ្នា​ទៅវិញទៅមក ស្រប​ពេលដែល​អ្នកចាញ់​គឺ​កីឡាករ Gennady Golovkin បាន​អបអរសាទរ​ជ័យជំនះ​របស់ Canelo និង​និយាយថា Canelo ជា​កំពូល​កីឡាករ​ប្រដាល់​ក្នុង​ប្រភេទ​ទំងន់​ពិតៗ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ Canelo Alvarez នៅតែ​អាច​រក្សា​ខ្សែក្រវាត់​ទាំង ៤ស្ថាប័ន​ក្នុង​ប្រភេទ​ទំងន់​មធ្យម​នេះ​រួមមាន IBF, WBA, WBO និង WBC​។

​​គេ​មិនទាន់​ដឹង​ពី​អនាគត​អ្នក​ទាំងពីរ​បែបណា​នៅឡើយ​ ខណៈ Canelo Alvarez បញ្ជាក់ថា​ត្រូវការ​សម្រាក មុននឹង​សំរេច​ថា​ត្រូវ​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​រុស្ស៊ី Dmitry Bivol រឺក៏​អត់​បន្ទាប់ពី​ធ្លាប់​ចាញ់​ពីរលើក​រួចមកហើយ​។ ​​ចំណែកឯ Gennedy Golovkin ដែលមាន​វ័យ ៤០ឆ្នាំទៅហើយនោះ​ក៏​មិនទាន់​សំរេចចិត្ត​ចូលនិវត្តន៍​នៅឡើយ បន្ទាប់ពី​ស្គាល់​បរាជ័យ​តែ​ពីរលើក​ក្នុងចំណោម​ការប្រកួត ៤៥លើក ពោលគឺ​ពីរលើក​នេះ​គឺ​ចាញ់ Canelo Alvarez នេះឯង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm