ក្រសួងវប្បធម៌ ដាក់ឲ្យដំណើរការកាតាឡុក ចំនួន៦សារមន្ទីរ តាមប្រព័ន្ធអ៊ីនធឺណិត

2022/09/19 07:06:38 pm        524

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឲ្យដំណើរការនូវកាតាឡុកចំនួន ៦សារមន្ទីរ ដែលជាគម្រោងលើកដំបូង ស្មើនឹងសមច្ច័យចំនួនជាង ១៨០០ (វត្ថុបុរាណ) នៅលើប្រព័ន្ធអ៊ិនធឺណេត ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោងនេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានលើកឡើងថា សម្រាប់សារមន្ទីរទាំង៦ ដែលបានដាក់ឲ្យ​ដំណើរការ​កាតាឡុកនេះ ​មានសារមន្ទីរខេត្តតាកែវ អង្គរបុរី ខេត្តពោធិ៍សាត់ ព្រៃវែង កំពង់ឆ្នាំង និងខេត្តកំពង់ធំ ​និងគ្រោងដាក់បញ្ចូលនូវសារមន្ទីរផ្សេងៗទៀតផងដែរ​ ហើយគម្រោងនេះ មានកិច្ចសហការរវាងសារមន្ទីរជាតិ និងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ។

លោកបន្តថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ពីរ ទី១. ដើម្បីកែសម្រួល និងពង្រីក​ប្រព័ន្ធ​ទិន្នន័យសមុច្ច័យ​ ដែលមានសារមន្ទីរជាតិកម្ពុជាតាំងពីច្រើនឆ្នាំកន្លងមក ដើម្បីបំពាក់ប្រព័ន្ធ​នោះទៅដល់សារមន្ទីរខេត្ត និងទី២. ដើម្បីដាក់បញ្ចូល​ទិន្នន័យ​សមុច្ច័យ របស់សារមន្ទីរខេត្តទាំង​៦សារមន្ទីរ ទៅក្នុងកាតាឡុក ដែលនឹងបង្ហោះលើប្រព័ន្ធ​អ៊ីនធឺណែត​ដូចសារមន្ទីរជាតិបានធ្វើរួចមក​ហើយតាំងពីឆ្នាំ២០១៤ ។

លោកបន្តថា បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះ​សាធារណជន អាចស្វែងរកទិន្នន័យ​សមុច្ច័យ​របស់សារមន្ទីរទាំង៦ នៅលើប្រព័ន្ធអ៊ីនធឺណែតដោយចូលតាមគេហទំព័ររបស់សារមន្ទីរជាតិ www.cambodiamuseum.info ការដាក់លបង្ហោះទិន្នន័យសមុច្ច័យទាំង៦ នេះជាការចូលរួមថែរក្សា​លើកតម្លៃ និងផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌខ្មែរទៅដល់មហាជន ពិសេសគឺ​សម្រួល​ដល់អ្នកស្រាវជ្រាវដែលមានបំណងស្វែងយល់បន្ថែមពីសម្បត្តិវប្បធម៌ខ្មែរនៅតាមបណ្ដាខេត្ត ។

ក្នុងឱកាសនោះដែរ ​ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​ប្រសាសន៍ថា ការផ្ដល់ប្រព័ន្ធទិន្នន័យសម្រាប់សារមន្ទីរខេត្ត និងការរៀបចំឲ្យមានប្រព័ន្ធ​ថែរក្សា​ទិន្នន័យ​រួមមួយ​នៅសារមន្ទីរជាតិនេះ ​ប្រាកដជាទទួល​បាននូវការធានាសុវត្ថិភាពរយៈពេលវែង ក្នុងការ​ថែរក្សាទិន្នន័យសមុច្ច័យសារមន្ទីរទាំងអស់ ។

ឯកឧត្តមបន្តថា បានបន្តថា និយាយជារួមសមិទ្ធផលនេះ គឺជាផ្នែកមួយនៃកិច្ចការចងក្រងឯកសារ​និង​ថែរក្សាទិន្នន័យសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ហើយសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ជាពិសេសស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុង​កិច្ចការការពារ​សម្បត្តិបេតិកភណ្ឌកម្ពុជាតាំងពីដើមរៀងរហូតមក ជាពិសេសគឺអរគុណ​សម្រាប់​ការ​ឧបត្ថម្ភថវិកាដល់នាយកដ្ឋានសារមន្ទីរ ​ដើម្បីអនុវត្តគម្រោងជាមួយសារមន្ទីរទាំង៦នេះតែម្ដង ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm