កម្ពុជាប្តេជ្ញាសម្រេចគោលដៅ៩៥-៩៥-៩៥ និងធានាថាការឆ្លងថ្មីនៃមេរោគអេដស៍ មាន​ចំនួនតិចជាង៣០០ករណី ក្នុងមួយឆ្នាំៗ

2022/09/19 07:48:11 pm        537

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍​ មានចំនួនតិចជាង ៣០០ករណីក្នុងមួយឆ្នាំៗនៅឆ្នាំ២០២៥។

ការថ្លែងរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារនិរន្តរភាព​ឆ្លើយ​តប នឹងមេរោគអេដស៍ និងជំងឺអេស៍ ​ដោយមានការអញ្ជើញចូលរួមពីលោកស្រី ​Patricia Ongpin នាយិកា ​អង្គការUNAIDS ប្រចាំប្រទេសកម្ពុជា ​និងជាសហប្រធាន នៃក្រុមការងារនិរន្តរភាពឆ្លើយ​តប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលបានបន្តគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និង​ជំងឺអេដស៍ ជាពិសេស ​វិស័យនិរន្តរភាព​ និងអន្តរកាល លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ និងឯកឧត្តម ​លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងដៃគូជាតិ អន្តរជាតិ​ពាក់ព័ន្ធ ប្រមាណ៣០រូប, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំអាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍។

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការ​រាលដាល​នៃមេរោគអេដស៍ត្រូវបានចាត់ទុកថា ​ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុង​ពិភពលោក។ នៅប្រទេសកម្ពុជា៨៤% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពី​ស្ថានភាព​របស់ខ្លួន។ ក្នុងចំណោមដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍៩៩ % ​បានធ្វើរោគ​វិនិច្ឆ័យ និង​ទទួលការព្យាបាល និង៩៧% ភាគ រយនៃអ្នកផ្ទុកមេរោគអេដស៍ដែលបានទទួលការព្យាបាល​មាន​អត្រាមេរោគដែលត្រូវបានបង្ក្រាប។ ​សំណួរថ្ងៃនេះ គឺធ្វើដូចម្ដេចដើម្បីគាំទ្រការឆ្លើយតបរបស់​ប្រទេសដើម្បីធានាផ្លូវដើម្បីសម្រេចបាន​នូវគោលដៅ៩៥-៩៥-៩៥ ​នៅឆ្នាំ២០២៥ ប្រកប​ដោយនិរន្តរភាព។

នៅក្នុងសុន្ទរកថានេះ​ បានសង្កត់ធ្ងន់លើចំណុចបួនដូចខាងក្រោម៖១)គម្លាត, ២)និរន្តរភាព/អន្តរកាល, ៣)វិធានការធានានិរន្តរភាព, ៤)ក្រុមការងារនិរន្តរភាពស្តីពី​ការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺ អេដស៍។

ឆ្លើយតបនឹងគម្លាតខាងលើ ឯកឧត្តម អៀង មូលី បានសង្កត់ធ្ងន់ថា ក្នុងគោលដៅឆ្ពោះទៅ​សម្រេចគោល​ដៅដែលបានកំណត់នៅឆ្នាំ២០២៥ ​ក្រុមការងារនិរន្តរភាពឆ្លើយតប នឹងមេរោគ​អេដស៍ និងជំងឺអេដស៍ ​ដែលដឹកនាំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ និងUNAIDS បាន​ទទួល​ស្គាល់​ពីតម្រូវការកើនឡើង ​ដើម្បីការពារលទ្ធផលដែលបានមកពី​កម្មវិធីមេរោគ​អេដស៍របស់​កម្ពុជា និងបានផ្ដួចផ្ដើមការវាយតម្លៃត្រៀមខ្លួនជា ស្រេចក្នុងអន្តរកាលនិងការបង្កើតផែនទី​បង្ហាញ​ផ្លូវនៃការឆ្លើយតបនឹងមេរោគអេដស៍​ និងជំងឺអេដស៍ ​ប្រកបដោយនិរន្តរភាពក្នុងឆ្នាំ២០១៨ ដោយ​បានរកឃើញនូវហានិភ័យចំនួន១៣ចំណុច ​និងបានលើកអនុសាសន៍២៣ ​ដើម្បីកាត់បន្ថយ​ហានិភ័យ​ទាំងនោះ។

ផែនទីបង្ហាញផ្លូវនិរន្តរភាពត្រូវបានពិនិត្យឡើងវិញក្នុងឆ្នាំ២០២២ ​ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បី​ពិនិត្យមើលថា​ហានិភ័យដែលបានរក ​ឃើញនៅពេលមុននោះ នៅតែបន្តជាហានិភ័យក្នុង​ពេល​បច្ចុប្បន្ន និងអនាគត​ និងកំណត់សកម្មភាព ​អាទិភាពដើម្បីកាត់បន្ថយហានិភ័យទាំងនោះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm