អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកមន្ត្រី និងសមត្ថកិច្ចក្រោមឱវាទចេញ បើ​នៅ​មូលដ្ឋាន​ខ្លួន​មាន​ល្បែង​ស៊ីសង​ខុសច្បាប់

2022/09/19 07:52:14 pm        640

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង បានព្រមានដកមន្ត្រី និងសមត្ថកិច្ចនៅក្រោមឱវាទ​របស់​ខ្លួន​ចេញ​ពីតំណែង ប្រសិន​​បើមន្ត្រីណាម្នាក់ មិនអើពើនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែល​បាន​កើត​ឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម បានព្រមានបែបនេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីឃុំសង្កាត់ អភិបាល​ក្រុង​ស្រុក និងសមត្ថកិច្ចនៃកងកម្លាំងទាំង៣។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានបន្តទៀតថា បញ្ហា​ល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​តាម​បណ្តា​ឃុំ​សង្កាត់​ទាំង​អស់ក្នុងខេត្ត គឺមិនអាចបិទភ្នែកលោក លោកស្រីមេឃុំចៅសង្កាត់ ឬលោក​មេ​ប៉ុស្តិ៍​ទាំង​អស់​នោះទេ​ លើកលែងតែអស់លោកមិនធ្វើការងារនេះ។ កន្លងមក នៅតាម​ហាង​កាហ្វេ​គុយ​ទាវ​មួយ​ចំនួន​ក្នុង​ខេត្ត គឺឃើញមានអ្នកលេងចាក់កន្ទុយលេខ មានអ្នកលេងឆ្នោត ឬក៏ជល់​មាន់​តាម​ប្រព័ន្ធ​ទូរទស្សន៍​ជាដើម ដែលបញ្ហានេះ មិនត្រូវអោយមានតទៅទៀតឡើយគិតចាប់ពីថ្ងៃនេះតទៅ។ ប្រសិនបើនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកណាកើតមាន អ្នកនោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​មេ​ឃុំ​ចៅ​សង្កាត់ មេប៉ុស្តិ៍ ចៅហ្វាយស្រុកក្រុង និងអភិបាលរងខេត្តផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្ថែមថា ចំពោះ​កិច្ច​ការងារ​ទាំង​អស់​នៅ​តាម​មូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ដាច់ខាត និងត្រូវអនុវត្តទៅតាមច្បាប់។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​បទ​ល្មើសនេសាទ ត្រូវតែយកចិត្តទុកដាក់បន្តបង្ក្រាបតទៅទៀត ព្រោះយើងមានសម្ភារៈ និង​មធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ក្រាប។ ពិនិត្យ​មើល​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​បាន​ហ្មត់​ចត់ មិនត្រឹមតែមើលលើល្បែងស៊ីសងខុសច្បាប់ បទល្មើសនេសាទនោះទេ ត្រូវមើល​តាំង​ពី​ចោរ​កម្ម មើលចំពោះសេវាសាធារណៈ ការអភិវឌ្ឍន៍ និងកិច្ចការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋអោយបានទូលំទូលាយដល់សហគមន៍របស់ខ្លួនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពតម្លាភាព និង​ជឿ​ទុក​ចិត្ត​។​ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។ មាន​សណ្តាប់​ធ្នាប់​ល្អ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរ​មនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ ដោះស្រាយ​វិវាទ​នៅ​ថ្នាក់​មូល​ដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ មានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ។ ឆ្លើយតបបានទាន់ពេល ចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ។បើតាមក្រសួងមហាផ្ទៃ ទោះបីមានសន្តិភាព ស្ថិរភាព​យ៉ាង​រឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និង​ការ​ផ្តល់​សេវា​ចាំ​បាច់​នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បី​ធានា​ឲ្យ​ជន​គ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និង​សុខ​ដុមរមនា​៕​ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        98
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm