សហគ្រិនស្រ្តីកម្ពុជាជាច្រើនរយនាក់បានបញ្ចប់ការសិក្សាក្រោមការគាំទ្រពីទីភ្នាក់ងារជំនួយ USAID

2022/09/19 09:20:41 pm        525

ភ្នំពេញ៖ សហគ្រិនស្ត្រីកម្ពុជា មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តចំនួន ៣៥០នាក់ បានបញ្ចប់ការសិក្សាពីគម្រោង ពង្រឹងបណ្ដាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម ក្រោមការគាំទ្រ​ថវិកាដោយទីភ្នាក់ងារជំនួយ USAID ដែលអនុវត្តដោយសហគ្រាសសង្គម ស៊ី អ៊ីនវេសមិន។

គម្រោង ពង្រឹងបណ្ដាញអាជីវកម្ម និងអភិវឌ្ឍអាជីវកម្ម ដែលមានការគាំទ្រថវិកាដោយ ទីភ្នាក់ងារជំនួយ USAID នេះ ជាគម្រោងមួយដែលផ្តោតសំខាន់ជួយដល់សហគ្រិនស្រ្តីវ័យក្មេង ដែលរស់​នៅក្នុងរាជធានីភ្នំពេញ ​ខេត្តសៀមរាប កំពង់ចាម កំពត និងបាត់ដំបង ដើម្បីមានលទ្ធភាព​ក្នុងការអភិវឌ្ឍអាជីវកម្មខ្នាតតូចរបស់ពួកគាត់។

ក្នុងឱកាសអបអរសាទរចំពោះការបញ្ចប់វគ្គសិក្សានៃគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញានេះ លោកស្រី រ៉េបេកា ប្លេក នាយិការបេសកកម្មស្ដីទីនៃ ទីភ្នាក់ងារជំនួយ USAID ក៏បានបង្ហាញមោទនភាពក្នុង​ការរួមចំណែក បណ្ដុះបណ្ដាលសហគ្រិនស្រ្តី។ លោកស្រី បន្តថា សហគ្រិនស្ត្រីគឺដើរតួនាទីសំខាន់ ក្នុងសង្គមជាតិដោយមិនគ្រាន់តែបង្កើតអាជីវកម្មសម្រាប់ខ្លួនឯងនោះទេ។

លោកស្រីកោតសសើរចំពោះសហគ្រិនស្រ្តី ​ហើយក៏ជឿជាក់ថា សហគ្រិនស្ត្រីវ័យក្មេង នឹងបង្កើត​ភាព​ជោគជ័យកាន់តែច្រើនសម្រាប់ខ្លួនឯង​ គ្រួសារ សហគមន៍ ​និងសង្គមជាតិរបស់ខ្លួន។

លើកឡើងស្រដៀងគ្នាផងដែរ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បាន​កោតសសើរចំពោះសហគ្រិនស្ត្រីដែលឈានដល់ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោកជំទាវ បញ្ជាក់ថា ​ការជំរុញឱ្យមានសហគ្រិនស្រ្តីកាន់តែច្រើន ​ជាការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ផ្ដល់​សិទ្ធិជូនស្រ្តី ​ដែលជាការវិនិយោគវៃឆ្លាតក្នុងការស្ដារជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និង​សង្គមជាតិ។

ចំពោះលោកស្រី ឈឺន ពុទ្ធារី ជាម្ចាស់អាជីវកម្ម ម៉ាដាមច្នៃ ​ដែលទទួលបានការបណ្ដុះបណ្ដាល ពី​គម្រោងខាងលើ លើកឡើងថា ​លោកស្រីពិតជាទទួលបានចំណេះដឹងច្រើន។ ចំណេះដឹងទាំងនេះ សព្វថ្ងៃបានធ្វើឱ្យអាជីវកម្មរបស់គាត់កាន់តែរីកចំរើន។

គួរបញ្ជាក់ថា គម្រោងបណ្ដុះបណ្ដាលសហគ្រិនស្រ្តីនេះ ​គឺមានរយៈពេល ៣ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៩​ រហូតដល់ឆ្នាំ ២០២២នេះ។ ​ក្នុងការអនុវត្តគម្រោងនេះ ស៊ី អិនវេសមិន បានផ្តល់វគ្គ​បណ្តុះ​បណ្តាល អាជីវកម្មថ្នាក់មូលដ្ឋានចំនួន ៦ វគ្គគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់មូលដ្ឋានចំនួន ១០ និងផ្តល់ជំនួយក្រោមគម្រោងកញ្ចប់ថវិកាខ្នាតតូចទៅកាន់សហគ្រិនស្ត្រីចំនួន ២ ក្រុមផងដែរ៕

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        57
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        140
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm