ព្យុះ​ទី​ហ្វុ​ង Nanmadol ប៉ះពាល់​ដល់​ចរាចរណ៍​ក្នុង​តំបន់​នៅ​ប្រទេស​ជប៉ុន​

2022/09/19 09:31:18 pm        662

​ជប៉ុន៖ ព្យុះ​ទី​ហ្វុ​ង Nanmadol ដែល​បាន​បក់បោក​មកដល់​កោះ Kyushu របស់​ប្រទេស​ជប៉ុន​កាលពី​រសៀល​ថ្ងៃអាទិត្យបាន​ប៉ះពាល់​ដល់​ចរាចរណ៍​ក្នុង​តំបន់ និង​បណ្តាល​ឲ្យ​បិទ​ហាង​ទំនិញ​។

​នៅ​ទីក្រុង Kumanoto ព្យុះ​ទី​១៤ នៅ​ឆ្នាំនេះ​បាន​បញ្ឈប់​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន Shinkansen ទៅកាន់​ទីក្រុង Kagoshima និង​បាន​ផ្អាក​រថភ្លើង​ល្បឿន​លឿន Shinkansen ទៅ​ក្រុង Hakata នៃ​ខេត្ត Fukuoka ចាប់​កាលពី​រសៀល​ថ្ងៃអាទិត្យ​។ ​ពលរដ្ឋ​ក្នុង​តំបន់​និយាយថា ​ខ្ញុំ​មាន​គម្រោង​ត្រលប់​ទៅ​ទីក្រុង Nagoya វិញ​ពី​ទីនេះ ប៉ុន្តែ​ជើងហោះហើរទាំងអស់​ត្រូវ​បាន​លុបចោល ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​រថភ្លើង Shinkansen​។ ពេល​ដំបូង​ខ្ញុំ​នឹង​ជិះ​រថយន្តក្រុង​ត្រលប់​ទៅវិញ ប៉ុន្តែ​រថយន្តក្រុង​ទាំងអស់​ពុំមាន​បម្រើសេវា​កម្ម​ឡើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​រថភ្លើង Shinkansen ទៅកាន់​ទីក្រុង Hakata​។ ខ្ញុំ​បានដឹងថា ព្យុះ​ទី​ហ្វុ​ង​នឹង​បក់​ឆ្ពោះទៅកាន់​តំបន់ Kanto ហើយ​វា​មាន​កម្លាំង​ខ្លាំង ដូច្នេះ​ខ្ញុំ​គិតថា​វា​គួ​ឲ្យ​ព្រួយបារម្ភ​។ ពលរដ្ឋ​និយាយថា ប្រជាជន​បាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង Kumanoto ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ហើយ​ហាង​ទំនិញ​មួយចំនួន​អស់​ទំនិញ​ផ្គត់ផ្គង់​។​ ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​បោកបក់​ទៅកាន់​តំបន់​ភាគខាងត្បូង​ប្រទេស​ជប៉ុន ដោយមាន​ខ្យល់​បក់ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃអាទិត្យ បណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវអាកាស ព្រមទាំង​មានការ​ជម្លៀស​មនុស្ស​រា​ប់​ពាន់​នាក់៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm