Union Berlin ត្រលប់មក​កំពូល​តារាង​វិញ​ក្រោយ​ឈ្នះ Wolfsburg ២-០ ស្របពេល Bayern Munich ចាញ់

2022/09/19 09:36:45 pm        62

​បាល់ទាត់៖ ​ក្លិប​ Union Berlin បាន​ត្រលប់​ឡើង​មកឈរ​កំពូល​តារាង​វិញ​នៃ​ក្របខណ្ឌ​កំពូល​អាល្លឺម៉ង់ Bundesliga ក្រោយ​យកឈ្នះ Wolfsburg ២-០ យប់មិញ​ក្នុង​សប្តាហ៍​ទី៧​។

​​Union Berlin ដែល​ឡើងមក​កំពូល​តារាង​កាលពី​សប្តាហ៍​ទី៦ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នោះត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ ក្នុងការ​ប្រកួត​នេះ​ទើប​អាច​រកបាន​គ្រាប់​នាំមុខ​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​អាមេរិក Jordan Pefok នៅ​នាទី​ទី៥៤ មុនពេល​ដែល Sheraldo Becker ជា​អ្នកធានា​ជ័យជំនះ​នៅ​នាទី​ទី៧៧​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Union Berlin ត្រលប់​មក​ឈរ​​កំពូល​តារាង​វិញ​ពីលើ Dortmund ២ពិន្ទុ ខណៈ Dortmund បាន​យកឈ្នះ Schalke 04 ១-០ កាលពី​ថ្ងៃ​សៅរ៍​។

​​ជាមួយគ្នា​នោះដែរ Bayern Munich កាលពី​ថ្ងៃ​សៅរ៍​បន្ត​រក​មិនបាន​ជ័យជំនះ​នៅក្នុង​លី​គ ៤ប្រកួត​ផ្ទួនៗ​ក្រោយ​ចាញ់​នៅ​ទឹកដី Augsburg ១-០​។ ​​បរាជ័យ​នេះ​មានន័យថា​ តាំងពី​ឈ្នះ Bochum ៧-០ កាលពី​ថ្ងៃទី២១ ខែសីហា Bayern Munich ក្រោយមក​ក៏​ស្មើ ៣ប្រកួត​ជាប់​គ្នា មុនពេល​ចាញ់ Augsburg ក្នុង​សប្តាហ៍​ទី៧ នេះ​ធ្លាក់​ទៅ​ឈរ​លេខ៥ ក្នុង​តារាង​មាន​ត្រឹម ១២ពិន្ទុដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Union Berlin ៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm