ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧៨នាក់ ឱ្យទៅតេស្តសុខភាព និងរក្សាខ្លួននៅដាច់ដោយឡែក។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលារាជធានីភ្នំពេញ បានបញ្ចេញឈ្មោះ និងទីលំនៅរបស់ពលរដ្ឋ ៧៨នាក់ ដែលក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃនេះថា បានឆ្លងមេរោគកូវីដ១៩។
សាលារាជធានីភ្នំពេញ បានប្រាប់ទៅប្រជាពលរដ្ឋដែលមានការប្រាស្រ័យទាក់ទងនឹងអ្នកឆ្លងមេរោគកូវីដ១៩ទាំង ៧៨នាក់ខាងលើនេះ ឱ្យផ្ដល់ដំណឹងទៅអាជ្ញាធរមូលដ្ឋាន។
ជាងនេះទៀត សាលារាជធានីភ្នំពេញបានជំរុញពលរដ្ឋដែលពាក់ព័ន្ធនឹងពលរដ្ឋទាំង ៧៨នាក់ខាងលើនេះ ឱ្យទៅផ្ដល់សំណាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕អត្ថបទ ៖ សុខធី