ជប៉ុន​ផ្ដល់​ថវិកា ​៤,៥​លាន​ដុល្លារ ដល់​សាលា​តិច​ណូ​បង្កើត​វេទិកា​គ្រប់គ្រង​ហានិភ័យ​ការបំពុល​ខ្យល់​នៅ​កម្ពុជា​

2022/09/20 12:17:12 am        1.5 K

ភ្នំពេញ៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា ឬ​ហៅ​កាត់​ថា សាលា​តិច​ណូ បានដាក់​ឱ្យ​ដំណើរការ​គម្រោង SATREPS-២ (​សា​ទ្រី​ព - ធូ) ស្ដីពី​ការបង្កើត​វេទិកា​គ្រប់គ្រង​ហានិភ័យ​ការបំពុល​ខ្យល់​នៅ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ ៤,៥ លាន​ដុល្លារ​អាមេរិក​។

​ពិធី​សម្ពោធ​បើក​គម្រោង SATREPS-២ ស្ដីពី​ការបង្កើត​វេទិកា​គ្រប់គ្រង​ហានិភ័យ​ការបំពុល​ខ្យល់​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ចន្ទ ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឯកឧត្តម​បណ្ឌិត ប៉ូ គីម​ថូ នាយក វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និងដៃគូរ​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​៖ ក្រសួងបរិស្ថាន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​, សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​, សាកលវិទ្យាល័យ Kanazawa សាកលវិទ្យាល័យ Nakasaki សាកលវិទ្យាល័យ Osaka Ohtani សាកលវិទ្យាល័យ Osaka Metropolitan និង ក្រុមហ៊ុន Partical Plus Co., Ltd.​។​

​តាមរយៈ​កិច្ច​ប្រជុំបាន​បង្ហាញថា ដោយ​យោងតាម​ការណ៍​អង្គការ​សុខភាព​ពិភពលោក ការបំពុល​ខ្យល់​បានធ្វើអោយ​កើនឡើង​នូវ​ជំងឺ​ស្ទះ​ស​សៃ​ឈាម និង​ជំងឺ​ប្រព័ន្ធ​ដង្ហើម និង​បានសំលាប់​មនុស្ស​ប្រមាណ​៧​លាន​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​មនុស្ស ៩៩% នៃ​ប្រជាជន​នៅលើ​ភពផែនដី​យើង ដកដង្ហើម​ដែលមាន​កម្រិតជាតិពុល​ក្នុង​ខ្យល់​លើស​កម្រិត​ស្តង់ដារ​ដែល​បានកំណត់​។

​ទោះបីជា​មិនមាន​របាយ​ការ​ណ៍​ជាក់លាក់​ណាមួយ បញ្ជាក់​ពី​អត្រា​ការស្លាប់​ដោយសារ​ការបំពុល​ខ្យល់​នៅ​កម្ពុជា​ក៏ដោយ តែ​ការសិក្សា​គឺ​ចាំបាច់​ដើម្បី​ស្វែងយល់​ពី កម្រិតជាតិពុល​ដែលមាន​ក្នុង​បរិយាកាសប្រភព​ នៃ​ការបំពុល​ហានិភ័យ​ដែល​អាច​កើតមាន និង​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​។​

​ដើម្បី​ចូលរួម​សិក្សា​ជាមួយ​រាជរដ្ឋាភិបាល វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (​ឬ​សាលា​តិច​ណូ​) បាន​សហ​ការណ៍​ជាមួយ​ដៃគូ​ក្នុងស្រុក និង​សាលា​ដៃគូ​នៅ​ប្រទេស​ជប៉ុន​មួយចំនួន បង្កើត​គម្រោង​ស្រាវជ្រាវ​មួយ​ក្រោម​កម្មវិធី SATREPS (Science and Technology Research Partnership for Sustainable Development) ដែលមាន​ចំណងជើង​ថា «​ការបង្កើត​វេទិកា​គ្រប់គ្រង​ហានិភ័យ​ការបំពុល​ខ្យល់​នៅ​កម្ពុជា​»​។​

​ឯកឧត្ដម​បណ្ឌិត ប៉ូ គឹម​ថូ នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​នេះ មានការ​គាំទ្រ​មូលនិធិ​ដោយ JICA / JST ដែល​មាន​រយៈពេល ៥​ឆ្នាំ ចាប់ពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ដល់​ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ ២០២៧ ជាមួយនឹង​ទឹកប្រាក់​ចំនួន​៤,៥ លាន​ដុល្លារ​។​

​ឯកឧត្តម​បណ្ឌិត អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា គម្រោង​នេះ​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​គ្រប់គ្រង​គុណភាព​ខ្យល់​នៅ​កម្ពុជា​។

ឯកឧត្តម​ ក៏បាន​សម្តែង​សុទិដ្ឋិនិយម​និង​សង្ឃឹមថា​ លទ្ធផល​នៃ​គម្រោង​នេះ​ពិត​ជា​អាចជួយ​ឱ្យ​អ្នកស្រាវជ្រាវ​និង​ប្រជាជន​ខ្មែរ​បាន​យល់​កាន់តែច្បាស់​ពី​ការបំពុល​ខ្យល់​និង​វិធាន​ការចូលរួម​កាត់បន្ថយ​ជាតិពុល​នេះ​ និង​ធ្វើ​ឱ្យ​កាន់​ប្រសើរ​ឡើង​គុណភាព​ខ្យល់​ក្នុង​បរិស្ថាន​ដែល​យើង​ស្រូបយក​ជា​រៀងរាល់ថ្ងៃ​។

​តំណាង​មកពី​ក្រសួងបរិស្ថាន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក៏បាន​បញ្ជាក់​ពី​ជំហរ​គាំទ្រ​ចំពោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ ដែលជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​ប្រជាជន​ខ្មែរ​និង​មនុស្សជាតិ​ទាំងមូល​។​

​លោក យ៉ាណា​ហ្គា​វ៉ា ស៊ីន​ជី (YANAGAWA Shinji) តំណាង​ចៃ​កា​នៅ​កម្ពុជា​, លោក​សាស្ត្រាចារ្យ YAMAGUCHI Yasushi តំណាង Japan Science and Technology Agency និង​លោក​បណ្ឌិត WADA Takashi នាយក​សាកលវិទ្យាល័យ Kanazawa ក៏បាន​បង្ហាញ​ពី​កង្វល់​ពី​ការបំពុល​ខ្យល់​នា​យុគ្គសម័យ​យើង​នេះ និង​ជូនពរ​ឱ្យ​គម្រោង​នេះ​ទទួល​បាន​លទ្ធផល​ដូច​ការរំពឹងទុក​៕ អត្ថបទ​៖ ចេ​ន សុជាតា​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        33
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm