កម្ពុជា​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឆ្លងដែន​ជាច្រើន ជូន​ទេសចរ​បរទេស​ដែល​ចូល​កម្ពុជា​

2022/09/20 02:02:21 am        708

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​នេះ នៅ​ក្រសួងទេសចរណ៍​បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​និង​ដឹកជញ្ជូន​ទេសចរ​និង​អ្នកដំណើរ​នៅ​តំបន់​ច្រកព្រំដែន​អន្តរជាតិ​ទូទាំង​ប្រ​ទេ ស គ​.​អ​.​ច​.​ទ​។

ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មការ​អន្តរក្រសួង គ​.​អ​.​ច​.​ទ បាន​ឯកភាព និង​ប្តេជ្ញា​លុបបំបាត់​អំពើ​អសកម្ម​ភាព​នានា​នៅ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ដើម្បី​សម្រួលការ​ធ្វើដំណើរ​ឆ្លង​ដែន​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ភាព​ទាក់ទាញ​។​

​បើតាម​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អនុប្រធាន​គណៈកម្មការ​អន្តរ​ក្រ​សួ ង គ​.​អ​.​ច​.​ទ បាន​ថ្លែង​ថា នៅ​ពេល​បច្ចុប្បន្ន គ្រប់​អ្នកដំណើរ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងអស់ អាច​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា​បាន ដោយ​ភ្ញៀវ​គ្រាន់​តែ​មាន​លិខិតឆ្លងដែន Passport និង​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​ឯកសារ​ចាក់​វ៉ាក់សាំង​កូ​វីដ​ដូ​ស​មូលដ្ឋាន​ពេញលេញ​តែប៉ុណ្ណោះ ដោយឡែក​សម្រាប់​ទេស ចរ​អន្តរជាតិ​មិនទាន់​ចាក់​វ៉ាក់សាំង គឺ​តម្រូវ​ឲ្យ​មាន​ធ្វើតេស្ត​រហ័ស​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង គ​.​អ​.​ច​.​ទ ថ្លែងថា នៅពេល​បច្ចុប្បន្ន​គ្រប់​ទេសចរ​អន្តរជាតិ​ដែល​មកពី​ប្រទេស​លើកលែង​វី​ហ្សា​មក​កម្ពុជា គឺ​ធ្វើដំណើរ​ឆ្លងដែន​ចូល​កម្ពុជា មិនមាន​ការបង់ថ្លៃ​សេវា​អ្វី​ទាំងអស់ ដោយឡែក​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មកពី​ប្រទេស​តម្រូវ​ឲ្យ​ធ្វើ​វី​ហ្សា គឺ​ឯកឧត្តម ស្នើ​មន្ត្រី​ច្រកទ្វារ​សូមកុំ​យក​តម្លៃ​សេវា​ធ្វើ​វី​ហ្សា​ហួស​ពី​តម្លៃ​សេវា​រដ្ឋ​បានកំណត់ ហើយ​ត្រូវ​បិទ​ប្រកាស​តម្លៃ​សេវា​ធ្វើ​វី​ហ្សា​នោះ​ឲ្យ​បាន​ច្បាស់​ដើម្បី​ឲ្យ​ភ្ញៀវ​មើលឃើញ​ទាំងអស់គ្នា​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅក្នុង​កិច្ចប្រជុំ​នេះ បាន​ថ្លែង​ស្នើ​ឲ្យ​គ្រប់គ្រង​ភាគី​ពាក់ព័ន្ធ និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ សូម​រាយ​កា រណ៍​មក​ថ្នាក់ដឹកនាំ ករណី​មាន​នគរបាល​អន្តោប្រវេសន៍​តាម​ច្រកទ្វារ​ប្រព្រឹត្ត​អំពើ​អសកម្ម បំពេញ​ឯកសារ​ឆ្លងដែន​យឺត ដើម្បី​ជា​ថ្នូរ​នឹង​ការរក​ប្រាក់​ក្រៅ​សេវា ឬ យក​តម្លៃ​ធ្វើ​វី​ហ្សា​លើស​សេវា​រដ្ឋ​បានកំណត់​ជាដើម​៕ ​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        20
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm