គ្រូ U23 ថា ការប្រកួត​ថ្ងៃនេះ​មិន​ងាយស្រួល​ឡើយ ស្របពេល​គ្រូ​ជប៉ុន​ចង់​ឈ្នះ

2022/09/20 04:47:40 pm        115

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​ជប៉ុននា​វេលា​ម៉ោង ៧​យប់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​ជុំវិញ​ការប្រកួត​ដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍ ពិសេស​សមាសភាព​កីឡាករ​ជប៉ុនដែល​ភាគច្រើន​ជា​និស្សិត​នេះ គ្រូបង្វឹក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាលោក​ Ryu Hirose ​បាន​លើកឡើងថា មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ ស្របពេល​គ្រូបង្វឹក​ក្រុម​ជប៉ុនបានបង្ហាញ​ពី​មហិច្ឆតា​ចង់​ឈ្នះ​ដូចគ្នា។​ ​លោក​ Ryu Hirose ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា ទោះបី​កីឡាករ​ជប៉ុន​ទាំងអស់មកពី​ក្រុម​សាកលវិទ្យាល័យ ប៉ុន្ដែ​ពួកគេ​សុទ្ធតែជា​កីឡាករកម្រិត​ខ្ពស់ និង​ជា​អនាគត​កីឡាករ​អាជីព​ក្នុង​លី​គ​កំពូល​ជប៉ុន។ ដូច្នេះ​ត្រូវ​ផ្លាស់ប្ដូរ​ការគិត ព្រោះនេះ​មិនមែនជា​ការប្រកួត​ងាយស្រួល ដូច​អ្នកគាំទ្រ​កម្ពុជា​មួយចំនួន​លើកឡើង​នោះទេ។​ ​លើសពីនេះលោក​បានចាត់ទុក​ការប្រកួត​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អសម្រាប់​ក្រុមយុវជន​ U23 ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថភាព ជាមួយ​ក្រុមយុវជន​ជប៉ុនដែល​មកពី​ជំនាន់​ដូចគ្នា។ នេះ​គឺជា​ការត្រៀម​ដ៏​ល្អសម្រាប់​ការប្រកួត​បន្ដបន្ទាប់​ទៀត។ លោក​សង្ឃឹមថា កូនក្រុម​របស់ខ្លួននឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ។​

​ដោយឡែក​លោក​ Lee Wooyoung ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុនបានបង្ហាញ​ក្ដី​រំពឹងថា កូនក្រុម​របស់ខ្លួននឹងធ្វើ​បានល្អដើម្បី​ទទួលបាន​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​របស់ខ្លួន ទោះបី​កីឡាករ​ភាគច្រើន​មកពី​ក្រុម​សាកលវិទ្យាល័យ​ក៏ដោយ។ លោក​បង្ហើប​ថា បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​កម្ពុជា កីឡាករ​ភាគច្រើននឹងចូលរួម​ជាមួយ​ក្លិប​អាជីព​នៅ​លី​គ​កំពូល និង​លី​គ​ទី​២ ជប៉ុន។​ ​ទន្ទឹម​ជាមួយគ្នា គ្រូបង្វឹក​រូបនេះក៏បាន​អរគុណ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាដែល​បាន​អញ្ជើញ​ក្រុម​ខ្លួន និង​រៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាពរវាង​ក្រុម​ U23 ​កម្ពុជា និង​ U23 ​ជប៉ុន​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm