ចក្រភព​អង់គ្លេស​ និង​ពិភពលោក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​និង​លា​ចុងក្រោយ​ចំពោះ​ព្រះមហាក្សត្រី ​Elizabeth ទីII

2022/09/20 05:08:49 pm        387

​អង់គ្លេស​៖ ចក្រ​ភព​អង់គ្លេស​ និង​ពិភពលោក​បាន​និយាយ​លា​ចុងក្រោយ​ចំពោះ​មហាក្សត្រី Elizabeth ទីII នៅ​ព្រះ​រាជពិធី​បុណ្យ​សព​កាលពី​ថ្ងៃ​ចន្ទដែល​មាន​ការចូលរួម​ពី​បណ្ដា​ប្រធានាធិបតី ព្រះ​មហាក្សត្រ ព្រះអង្គម្ចាស់ និង​នាយករដ្ឋមន្ត្រី ព្រមទាំង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ដែល​បាន​ចេញ​ប្រមូលផ្ដុំ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ឡុង​ដ៍ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ព្រះ​មហាក្សត្រី​ដែល​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​រយៈពេល​ ៧០​ឆ្នាំ​។

​សមាជិក​គ្រួសារ​រាជវង្ស​បាន​ហែ​អម​យ៉ាង​ស្ងៀមស្ងាត់​ នៅ​ពីក្រោយ​ក្រុម​អ្នក​សែង​ព្រះ​ម​ជ្ឈូ​សា​តុប​តែង​ដោយ​មកុដ​ចក្រភព ភូគោល​មាស និង​ដំបង​រាជ្យ​។ ​បណ្ដា​មេដឹកនាំ​ពិភពលោក​ និង​រាជវង្សបរទេស​បាន​ចូលរួម​ជាមួយព្រះមហាក្សត្រ Charles ទីIII ហើយ​សមាជិក​គ្រួសារ​រាជវង្ស​ស្ថិត​ក្នុង​ចំណោម​អ្នក​ហែហម​ម​ជ្ឈូ​សា​របស់​មហាក្សត្រី​នៅ​ព្រះវិហារ Westminster Abbey​។ ​ព្រះ​មជ្ឈូសា​របស់​មហាក្សត្រី Elizabeth ទីII ត្រូវ​បាន​ដាក់ចុះ​ក្នុង​សាល​បញ្ចុះ​នៅ​ព្រះរាជដំណាក់ St George's Chapel ក្នុង​ព្រះរាជវាំង Windsor ក្រោយ​ពិធីបុណ្យ​ព្រះ​សព​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៩ ​ខែ​កញ្ញា​។ ព្រះ​សព​របស់​ព្រះ​មហាក្សត្រី​ត្រូវ​បាន​បញ្ចុះ​នៅ​ជាមួយ​ព្រះ​សា្វមី​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Philip នៅក្នុង​ពិធីបួងសួង​ជា​លក្ខណៈ​ឯកជន​ក្នុង​ព្រះរាជដំណាក់ Windsor​។ ​កាណុង​កាំភ្លើង​ត្រូវ​បាន​បាញ់ ហើយ​កណ្ដឹង​ត្រូវ​បាន​រោរិ៍ ខណៈ​ដែល​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះ​មហាក្សត្រី Elizabeth ទី​II ត្រូវ​បាន​ដង្ហែ​នៅ​តាម​មហាវិថី The Mall ក្នុង​ទីក្រុង​ឡុ​ដ៍ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បុណ្យ​ព្រះ​សព​របស់​ទ្រង់​។

​ក្រុម​អ្នក​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​ឈរ​តម្រង់​ជួរ​នៅតាម​ដងផ្លូវ​នានា ខណៈ​ព្រះ​ម​ជ្ឈូ​សា​ត្រូវ​បាន​ដង្ហែ​ទៅកាន់​ព្រះរាជវាំង Windsor ជាទី​ដែល​ព្រះ​សព​របស់​ទ្រង់​ត្រូវ​បាន​បញ្ចុះ​។ ក្រុម​អ្នក​កាន់​មរណទុក្ខ​ចុងក្រោយ​បាន​ឈរ​តម្រង់​ជួ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះ​មហាក្សត្រី Queen Elizabeth ទីII កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​។ ​មនុស្ស​រាប់​រយ​នាក់​នៅ​ខាងក្រៅ​ព្រះរាជដំណាក់ Windsor បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដោយ​ស៊ូទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​ និង​ភ្លៀង​ធ្លាក់​ ដើម្បី​ចាប់​កន្លែង​ល្អៗ​សម្រាប់​ពិធីបុណ្យ​ព្រះ​សព​របស់​មហាក្សត្រី Elizabeth​។ ​ចំណែក​នៅ​ខាងក្រៅ​ចក្រភព​អង់គ្លេស​វិញគឺ​នៅ​ទីក្រុង Hong Kong កាលពី​យប់​ថ្ងៃ​ចន្ទ មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចក្រភព​អង់គ្លេស​ ដើម្បី​មើល​ពិធីបុណ្យ​ព្រះ​សព​ព្រះ​មហាក្សត្រី Elizabeth II​។​ ​មនុស្ស​នៅតែ​បន្ត​ទៅ​កាន់​ទីនោះ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធដោយ​ដាក់​ផ្កា អុជ​ទៀន និង​បើកភ្លើង​ឧបករណ៍​អេឡិចត្រូនិក​របស់​ពួកគេ​ផង​ដែរ​។​

​រីឯ​នៅ​ប្រទេស​នេប៉ាល់ ព្រះសង្ឃ​កាន់សាសនា​ព្រះពុទ្ធ​ជាច្រើនអង្គ បាន​រៀបចំ​ពិធី​កម្ម​សាសនា​បួងសួង​ពិសេស​ក្នុង​វត្ត​មួយ​នៅ​ទីក្រុង​ Kathmandu កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រី Elizabeth ទី​II​។ នៅ​ក្នុង​ទីប្រជុំ​ជន Kibera នៃ​រដ្ឋធានី Nairobi របស់​ប្រទេស​កេ​ន​យ៉ា មនុស្ស​ម្នា​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​មើល​ព្រះរាជ​ពិធីបុណ្យ​របស់​អតីត​ព្រះ​មហាក្សត្រី​ចក្រភព​អង់គ្លេស Elizabeth II៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm