IMF​ មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​សកល ស្រប​ពេល​ឃើញ​សញ្ញា​វិជ្ជមាន​ខ្លះ​ៗ​នៃ​ករណី​ឆ្លង​ COVID-19

2021/04/27 09:59:58 am        154

ពិភពលោក៖ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការ​ចំណាយ​លើ​សុខភាព​សាធារណៈ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ដែល​ភាគច្រើន​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក នឹង​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​សកលកើន​ឡើង​ដល់ ​៦​% ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​អត្រា​មិន​ធ្លាប់​មើល​ឃើញ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ រហូត​មក​។​

IMF​ បង្កើន​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២១ ពី​ចំនួន ៥,៥​% ​កាលពី​រយៈពេល​តិច​ជាង ៣​ខែ​មុន ជា​ការ​ឆ្លុះបញ្ចាំង​ពី​ទស្សន​វិស័យ​ច្បាស់​ឆាប់រហ័ស សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ពោល​គឺ IMF​ បច្ចុប្បន្ន​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច ៦,៤​% ​សម្រាប់​អា​មេរិកនៅ​ក្នុង​ឆ្នាំ​២០២១ ដែល​ជា​អត្រា​កើន​ឡើង​លឿន​បំផុត ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩​៨​០ រហូត​មក​។​ ការ​ព្យាករ​ណ៍ពី​កំណើន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង ​១,៣% ពី​ការ​ព្យាករណ៍​លើក​មុន ៥,១% ​របស់ IMF​ កាលពី​ចុងខែ​មករា និង​ធ្វើ​ឲ្យ​អត្រា​កើន​ឡើង​ជិត​ទ្វេដង ដែល​ពួកគេធ្លាប់​បាន​ព្យាករណ៍​កាលពី​ខែ​តុលា ឆ្នាំ​២០២០​ កន្លងទៅ។ លោកស្រី ហ្គី​តា ហ្គូ​ភី​ណាត ​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ IMF​ បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច​បែបនេះ​ដោយសារ​ការ​ទ្រទ្រង់​សារពើពន្ធ​កើន​ឡើង ដែល​រួម​ទាំង​កញ្ចប់​ថវិកា​ជំនួយ​របស់​អាមេរិក ១.៩​សែន​កោដិ​ដុល្លារ ការ​ពន្លឿន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​ការ​សម្រប​ខ្លួន​តាម​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​យកឈ្នះ​ការ​រឹតត្បិត​ទប់ស្កាត់​ការ​រីក​រាលដាលឆ្លង​​ជំងឺ COVID-19។​

​លោកស្រី ហ្គូ​ភី​ណាត បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ថ្វីត្បិតតែ​មាន​ភាព​មិន​ច្បាស់​លាស់​ខ្លាំង​លើ​ការ​រីក​រាលដាល​ឆ្លង​​ជំងឺ COVID-19 ​ក៏ដោយ ច្រក​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​សុខ​ភាពអាច​មើល​ឃើញ​កាន់​តែ​ច្បាស់​ជាង​មុន។​ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រីបាន​ព្រមាន​ថា កា​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ​នៅ​មិនទាន់​យកឈ្នះ​នោះ​ទេ ហើយ​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ នៅតែ​បន្ត​កើន​ឡើង​នៅ​តាម​ប្រទេស​ជាច្រើន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm