កីឡា​វ៉ូ​វី​ណា​ម​សម្លឹង​ឃើញ​ធនធាន​ថ្មីៗ និង​មាន​សមត្ថភាព​ខ្ពស់​ក្រោយ​ចប់​ជើងឯក​ថ្នាក់ជាតិ

2022/09/20 05:24:21 pm        138

​​វ៉ូ​វី​ណា​ម​៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គ្រា​ដែល​សហព័ន្ធបា​នស​ម្លឹ​ក​ឃើញ​ធនធាន​ថ្មីៗដែលមាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​គួរឲ្យ​កត់សម្គាល់ ក្រោយ​បញ្ចប់​ការប្រកួត​ប្រចាំ​ឆ្នាំនេះ។​

​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ប៊ូ ជុំ​សេរី​  ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ សៅ ស្រី​ពៅ អនុប្រធាន​កិត្តិយស​ហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​, ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ហើយក៏​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ Snatiphap Intaraphart ​អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​អាស៊ីអាគ្នេយ៍​ផងដែរ។​ ​លោក យាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ការជួយជ្រោមជ្រែង​ពី​វិស័យ​ឯកជន​នេះ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨២​នាក់មកពី ៨​សមាគម​/​ក្លិប ក្រសួង និង​រាជធានី​/​ខេត្ត ដែល​ធ្វើការ​ប្រកួត​លើ ១៩​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស ក្រៅពី​កំណត់​បាន​នូវ​កីឡាករ​-​កីឡាការិនី​ជ័យលាភី សហព័ន្ធ​បាន​សម្លឹង​ឃើញ​កីឡាករ​-​កីឡាការិនី​ថ្មីៗដែលមាន​បច្ចេកទេស ទេពកោសល្យ និង​សមត្ថភាព​ខ្ពស់ មាន​ស្មារតី​អង់​អាច​ក្លាហានដែល​អាច​ប្រកួតប្រជែង​នៅ​កម្រិត​ជាតិ និង​អន្ដរជាតិ​បាន។​

​រីឯ​អាជ្ញាកណ្ដាល​-​ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​វិញ គឺមាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការរៀបចំ​ការប្រកួត​នានា ពិសេស​បង្ហាញ​នូវ​ការត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ តែម្ដង។​ ​បន្ថែម​លើ​នេះ ឯកឧត្តម អ៊ូ រតនា បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​រៀបចំ​ការប្រកួត​របស់​មន្ដ្រី​បច្ចេកទេស ពិសេស​ការខិតខំ​ប្រឹង​អស់ពី​កម្លាំងកាយ​ចិត្ត និង​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះដំណើរការ​ប្រកួត​ដោយ​រលូន និង​ទទួលបាន​ផ្លែផ្កា​ជា​វិជ្ជមាន ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ដែល​កំពុង​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​លទ្ធផល​ជារួម ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃ គេ​ឃើញ​ក្លិប​កីឡា​វ៉ូ​វី​ណា​មក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ១៥​គ្រឿង (​មាស ៩ ប្រាក់ ២ និង​សំរឹទ្ធ ៤) ខណៈ​ខេត្តស្វាយរៀងឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៦​គ្រឿង (​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ១) និង​ក្រសួងមហាផ្ទៃឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ១០ សរុប ១៤​គ្រឿង។ ចំណែក​ក្លិប​ខណ្ឌ​សែន​សុខឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ១០​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៦) និង​ខេត្តកំពង់ស្ពឺឈរ​លេខ៥ ឈ្នះ​មេដាយ​សរុប ៣​គ្រឿងរួមមាន​មេដាយមាស ២ និង​ប្រាក់ ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm