យុវជន​ថៃ​ម្នាក់​អរគុណ​បាល់ទាត់​កម្ពុជា​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​កុងត្រា​អាជីព​នៅ​ស្រុកកំណើត​

2022/09/20 06:03:49 pm        199

​បាល់ទាត់៖ កីឡាករ​ជនជាតិ​ថៃ​ Suphanuth Nira ​បាន​សម្ដែង​ការ​អរគុណចំពោះ​បាល់ទាត់​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្លួន​ទទួលបាន​កុងត្រា​នៅ​ក្លិប​មួយនា​ប្រទេស​កំណើត បន្ទាប់ពី​រូបគេ​បាន​វិវត្តន៍​ខ្លួន​ពី​ការ​លេង​នៅ​លី​គ​កំពូល​ហ្វូ​ត​សាល​កម្ពុជាជាមួយ​ក្រុម​ Panda FT ​និង​ការដឹកនាំ​ការប្រកួត​ស្ម័គ្រចិត្ត​នៅ​ក្រុម​វិទ្យាល័យ ហ៊ុន សែន សេរីភាព​។​

​យុវជន​ថៃ​រូបនេះបាន​ឲ្យ​ដឹងថា ខ្លួន​បានមក​កម្ពុជាកាលពី​ឆ្នាំ​២០២០ ក្នុង​គោលបំណង​សិក្សា​ឱកាស​ធ្វើ​អាជីវកម្ម ហើយ​ឆ្លៀតពេល​ទំនេរ​លេង​បាល់ទាត់​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព​ Bayon Wanderer ​ដែលជា​ក្រុម​ប្រមូលផ្ដុំ​ដោយ​កីឡាករ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ល្អៗ។ បន្ទាប់ពី​ឃើញ​សមត្ថភាព និង​ទម្រង់​លេង​របស់គេ ក្រុម​ Panda FT ​ក៏បាន​នាំ​គេ​មកជួយ​ក្រុម​លេង​ពាន​បាល់ទាត់​ក្នុង​សាល​កម្រិត​ជាតិ​ជាច្រើន​។​ ​រហូតដល់​ឆ្នាំ​២០២២ កាលពី​ថ្មីៗ​នេះ​ Suphanuth ​ក៏បាន​ត្រឡប់​ទៅធ្វើ​តេស្ដ​ជាមួយ​ក្លិប​ Muangkrung FC ​នៃ​ក្របខណ្ឌ​លី​គ​ទី​៤ ប្រទេស​ថៃ ហើយ​បាន​ជាប់ និង​ទទួលបាន​កុងត្រា​អាជីព​តែម្ដង។ តាមរយៈ​នេះរូបគេ​បាន​សម្ដែង​សេចក្ដី​រីករាយ ហើយ​បាន​អរគុណ​បាល់ទាត់​កម្ពុជាដែល​ជួយ​ឲ្យ​ខ្លួន​រីកចម្រើន និង​ផ្ដល់​បទពិសោធន៍​ល្អៗរហូត​ឈានដល់​កម្រិត​មួយ​កាន់តែ​ប្រសើរ និង​ក្លាយជា​កីឡាករ​អាជីព​នៅ​ប្រទេស​កំណើត​ថែមទៀត។​

​យ៉ាងណាមិញ ទោះ​មានឱកាស​ប្រកប​អាជីប​នៅ​ប្រទេស​ថៃ​វិញ​ក្ដី តែ​កីឡាករ​ Suphanuth ​បាន​បង្ហើប​ថា ខ្លួន​នឹង​ត្រឡប់មក​កម្ពុជា​វិញនា​ថ្ងៃ​អនាគតដើម្បី​បង្កើត​ក្រុមបាល់ទាត់​មួយ និង​ជំរុញ​កីឡាករ​មាន​សក្តានុពលអាច​ទៅលេង​នៅក្រៅ​ប្រទេស​បានដូចជា​ថៃ និង​ឥណ្ឌូនេស៊ី​ជាដើម​។​ ​គួរ​ដឹងថា មុន​មក​កម្ពុជា​ Suphanuth ​បាន​ផ្តើម​ហ្វឹកហាត់​បាល់ទាត់​តាំងពី​កុមារនៅ​សាលា​កីឡា​មួយ ដែល​ផលិត​កីឡាករ​ជម្រើសជាតិ​ថៃ​ជាច្រើន​ដូចជា​ Channathip Songkrasin, Thitiphan Puangchan, Tanaboon Kesarat ​ជាដើម​។ នៅ​ទីនោះក្នុង​វ័យ ​១៦​ឆ្នាំ គេ​ត្រូវបាន​ក្លិប​ Raj Vithi FC ​នៅ​លី​គ​ទី​២​ ថៃចាប់អារម្មណ៍ ប៉ុន្តែ​ត្រូវ​ខកខានដោយសារ​ឪពុកម្តាយ​ចង់​ឲ្យ​ផ្តោតលើ​ការសិក្សា​ជាមុនសិន​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm