ប្រមុខ​អង្គការសហប្រជាជាតិ​រិះគន់បម្រាម​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​របស់​សហ​ភាព​អឺរ៉ុប​លើ​ជនជាតិ​រុស្ស៊ី​

2022/09/20 06:19:45 pm        296

​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក ​Antonio Guterres បាន​និយាយថា ការ​រឹតត្បិត​លើ​បម្រាម​ទិដ្ឋាការ​ធ្វើដំណើរ​ថ្មី​របស់​សហភាព​អឺរ៉ុប ​ដាក់​គោលដៅ​លើ​ក្រុម​អ្នកទេសចរ​រុស្ស៊ី​អាច​មិន​មែន​ជា​គំនិត​ល្អ​បំផុត​ទេ ហើយ​សង្ឃឹមថា​នឹង​ត្រូវ​បាន​ដកចេញ បន្ទាប់ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយ​ក្រែ​ន​ចប់​។

​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​វិធានការ​នានា​របស់​សហ​ភាព​អឺរ៉ុប​ទាំងមូល និង​រដ្ឋ​ជា​សមាជិក​និមួយៗ ដែល​ធ្វើ​ឲ្យ​ទិដ្ឋាការ​នោះ​មានការ​លំបាក​សម្រាប់​អ្នកដំណើរ​រុស្ស៊ី ឬ​ថែមទាំង​មិនអាច​ទទួលបាន​។ ​នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់​រុស្ស៊ី​ថា​ តើ​លោក​គិតថា វិធានការ​ទាំងនោះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​រុស្ស៊ី​ដែរ​ទេ លោក Guterres បាន​និយាយ​ថា ចំណាត់​ការ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជាន់​ពន្លិច​ ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​រុស្ស៊ី។

​ទីភ្នាក់ងារសារព័ត៌មាន​ខាងលើ​បាន​ដកស្រង់​សម្ដី​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ខណៈ​លោក​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ថា ខ្ញុំ​ពិតជា​សង្ឃឹមថា ​បន្ទាប់ពី​សង្គ្រាម​បញ្ចប់ ស្ថានភាព​ទាំងនេះ​នឹង​រលាយ​បាត់​។​ ​របាយការណ៍​បាន​និយាយ​ថា លោក Guterres បាន​ថ្លែងការណ៍ ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​ពួកគេ ក្រោយ​ប្រទេស​នេះ​បាន​បញ្ជូន​ទាហាន​ចូល​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដូច្នេះ​ការសម្រេចចិត្ត​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប អាច​ថា​មិន​មែន​ជា​គំនិត​ល្អ​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm