លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន០២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

2022/09/20 06:49:25 pm        519

កណ្ដាល៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញនាំក្រុមការងារ សហការី បុគ្គលិក​វិទ្យុ និងទូរទស្សន៍បាយ័ន នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាង លី ប្រគេនដល់វត្តចំនួន០២ គឺវត្តវត្តកោះប្រាក់ និងវត្តព្រះពុទ្ធអណ្ដែតរង្សី ស្ថិត​នៅ​ស្រុកគៀនស្វាយ ខេត្តកណ្តាល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០០ អង្គ។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាល​សម្តេច​ទាំងទ្វេរ​តែង​តែ​គិតគូរ​ពីទុក្ខ​ និង​ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ក្នុង​ប្រទេស​កម្ពុជា។

ទេយ្យវត្ថុសម្រាប់វត្តកោះប្រាក់ទទួលបាន៖ ០១-អង្ករ២តោន, ០២-ត្រីខចំនួន២កេស មាន២០យួរ, ០៣-មីចំនួន១០កេសធំ(៦០កេសតូច), ០៤- ត្រីងៀតចំនួន ២០ គីឡូ, ០៥- សាច់ក្រកចំនួន២០ គីឡូ, ០៦- សាច់ជ្រូផាត់ចំនួន២០ គីឡូ, ០៧- កដោះគោខាប់ ចំនួន៤កេស, ០៨- កាហ្វេ ចំនួន១០កញ្ចប់ធំ, ០៩- តែចំនួន ៤គីឡូក្រាម, ១០- ស្ករសចំនួន២បេ, ១១- អំបិលចំនួន២បេ, ១២- ប៊ីចេងចំនួន២បេ, ១៣- ទឹកត្រីចំនួន១០យួ, ១៤- ទឹកស៊ីអ៊ីវចំនួន១០យួរ, ១៥- សាប៊ូដុំ ចំនួន ៦០ តូច, ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត, ១៧- ទៀនវស្សា២គូរ, ១៨- ប្រេងកូឡា ចំនួន១០ដុំ, ១៩- ប្រេងខ្យល់ ចំនួន១០ដុំ, ២០- ម៉ាសចំនួន៤០ប្រអប់ មាន២០០០ម៉ាស, ២១- អាល់កុលសម្លាប់មេរោគ ចំនួន៨កាន, ២២- ដបរាប់ក់អាល់កុល ចំនួន២០ ដប, ២៣- ស្លាដក់ចំនួន១៩២, ២៤- ថវិកាចំនួន៤លានរៀល។  

សម្រាប់ទេយ្យវត្ថុក្នុងមួយវត្តព្រះពុទ្ធអណ្ដែតរង្សីទទួលបាន៖ ០១-អង្ករ១តោន, ០២-ត្រីខ ចំនួន១កេស មាន១០យួរ, ០៣-មីចំនួន៤កេស(៣០កេសច), ០៤- ត្រីងៀតចំនួន ១០ គីឡូ, ០៥- សាច់ក្រកចំនួន១០ គីឡូ, ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ, ០៧- ទឹកដោះគោខាប់ ចំនួន២កេស, ០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ, ០៩- តែ ចំនួន ២គីឡូក្រាម, ១០- ស្ករសនួន១បេ, ១១- អំបិលចំនួន១បេ, ១២- ប៊ីចេងចំនួន១បេ, ១៣- ទឹកត្រីចំនួន៥យួរ, ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ, ១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច, ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត, ១៧- ទៀនវស្សា១គូរ, ១៨- ប្រេងកូឡា ចំនួន៥ដុំ, ១៩- ប្រេងយល់ ចំនួន៥ដុំ, ២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស, ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន, ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប, ២៣- ស្លាដក់ចំនួន៨, ២៤- ថវិកាចំនួន២លានរៀល។

ក្នុងឱកាសនោះផងដែរ លោកជំទាវ​ក៏បាន​ចែក​ជូន​នូវ​ឃីត​ជា​កញ្ចប់​ដែល​មាន​ជា​របស់​របរ​ប្រើប្រាស់​សម្លៀកបំពាក់មនុស្សចាស់ចែកជូនដល់លោកយាយ លោកតា ដែលបាន​ចូលរួម​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យកាន់បិណ្ឌទី៩នេះ ក្នុងបរិយាកាសរីករាយក្រៃលែង៕


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm