ឯកឧត្តម គន់ គីម អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នអំពីបញ្ហាជំនន់ទឹកភ្លៀង ខណៈពលរដ្ឋប្រមាណ៤០គ្រួសារនៅខេត្តបន្ទាយមានជ័យបានជម្លៀសទៅទីទួលសុវត្ថិភាព

2022/09/20 07:22:38 pm        463

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ បានប្រាប់BTV News ឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ផ្អែកតាមការ​ព្យាករណ៍​របស់​ក្រសួងធនធានទឹក និងឧតុនិយម ​មានខេត្តជាប់ព្រំដែនថៃចំនួន២ បានរងការជន់លិច ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ។

ក្នុងចំណោមខេត្ត២ដែលរងការជន់លិចនោះ ដូចជា ខេត្តបន្ទាយមានជ័យ​ និងឧត្តរមានជ័យ ប៉ុន្តែមាន​តែ​ខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណប្រមាណ ៤០គ្រួសារ បានស្នើនិងត្រូវបានអាជ្ញាធរ​ជម្លៀស​ទីទួលសុវត្ថិភាព។

ជាមួយបញ្ហានេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ​បានឱ្យដឹងថា ចំពោះស្ថានភាពទឹកនៅ​បន្ទាយមានជ័យ និងឧត្តរមានជ័យ មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើ ប៉ុន្តែមិនទាន់​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ក្រៅពីទឹកលិចខាងក្រោមផ្ទះនោះទេ។

ទោះបីមិនប្រឈមជំនន់ធ្ងន់ធ្ងរ ​ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា កងអន្តរាគមន៍សង្គ្រោះគ្រោះ​មហន្តរាយ​បានត្រៀមខ្លួនជាស្រេច ដើម្បីទទទួលបទបញ្ជា ​និងការសំណូមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅឧត្តរមានជ័យ បន្ទាយមានជ័យ ដែល​ទឹកកំពុងហូរកាត់ត្រូវប្រុងប្រយ័ត្ន និងបន្តតាមដានរាល់ព័ត៌មានរបស់ក្រសួងធនធានទឹក និង​ឧតុនិយម ដោយសារថ្ងៃទី២១ ​ដល់ថ្ងៃទី២៧ ​ខែកញ្ញានេះ តំបន់ជួរភ្នំ ​ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃនឹងប្រឈមជំនន់ទឹកភ្លៀង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់​ មេត្តាយកចិត្តទុកដាក់ខ្ពស់ ​ដើម្បីតាមដានសភាពការណ៍នេះ និងត្រូវរាយការណ៍​ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាព​របស់ខ្លួន ​ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm